ចេះតែមានហ្មងពូ! មិនចង់អស់ថ្លៃឈ្នួលផ្ទះ សុខចិត្តសង់ផ្ទះបែបនេះលើឆ្នេរខ្សាច់ (មានវីឌីអូ)

បុរសជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Marcio Mizael Matolias បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកទម្លាយឲ្យសារព័ត៌មានដឹងថា លោកបានរស់នៅតាមឆ្នេរសមុទ្រអស់រយៈពេល២២ឆ្នាំមកហើយ នៅទីក្រុង Rio de Janeiro។
លោកមិនបានស្វែករកអាផាតមិនតម្លៃថ្លៃៗដែលនៅតាមឆ្នេរសមុទ្រ ឬ ផ្ទះជួលអ្វីឡើយ ពោលគឺលោកសង់វិមានពីដីខ្សាច់ដោយខ្លួនឯងតែម្ដង ហើយរស់នៅក្នុងនោះយ៉ាងចម្លែក។ លោកជាបុរសនៅលីវ ហើយគ្មានកូននោះទេ ដូច្នេះវាងាយស្រួលដែរ។ ព្រោះតែលោករស់នៅក្នុងវិមានធ្វើពីខ្សាច់នេះ លោកត្រូវអ្នកស្រុកផ្ដល់រហស្សនាមថាជា ក្សត្រ ហើយមានមកុដខ្លួនឯងទៀតផង ប្រៀបដូចជាព្រះចៅអធរាជនៅលើឆ្នេរខ្សាច់។
វិមានលើខ្សាច់របស់លោកថែមទាំងទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរទៀតផង ហើយលោកក៏រីករាយនឹងឲ្យគេថតរូបផងដែរ។ លោកបញ្ជាក់ថា លោករស់នៅតាមឆ្នេរខ្សាច់អស់មួយជីវិតទៅហើយ។ អ្នកខ្លះសុខចិត្តអស់ថ្លៃចំណាយច្រើន ដើម្បីរស់ក្បែរមាត់សមុទ្រ តែលោកមិនអស់អីមួយសេនឡើយ ក៏មានជីវិតយ៉ាងល្អមួយ។
វិមានធ្វើពីដីខ្សាច់របស់លោកមានទំហំ ៣ម៉ែត្រការ៉េ ប៉ុណ្ណោះហើយអាចដាក់សំភារៈរបស់លោកបាន។ យ៉ាងណាវាក៏ពិបាកថែរក្សាដែរ លោកត្រូវការស្រោចទឹកឲ្យខ្សាច់សើមរហូតទើបអាចរក្សារូបរាងបាន មិនដូច្នេះខ្សាច់នឹងបាក់ ហើយវិមានរបស់លោកត្រូវខ្ទេច។ នៅពេលដែលខូចខាតវិមាន លោកអាចទៅសង់ថ្មីមួយទៀត។ ជួនកាល នៅពេលដែលធាតុអាកាសក្ដៅពេកមិនអាចទ្រាំបាន លោកបានទៅគេងនៅផ្ទះមិត្តភក្ដិផងដែរ៕
តោះមកទស្សនាវីឌីអូ https://www.youtube.com/watch?v=SEnehFGA6Gg