កូនខ្មែរតិចអត់ដឹងពីអត្ថន័យមុខព្រហ្មទាំង៤នៅប្រាសាទបាយ័ន? តោះចូលអាននិងស៊ែរចែកគ្នា!
5721 Views
May 11, 2018
Tags: ប្រាសាទបាយ័ន

ប្រាសាទបាយ័ន គឺជាកេរិ៍្តដំណែលបុព្វបុរសដូនតាដែលបានកសាងឡើងដោយ កំពូលព្រះមហាក្សត្រព្រះបាទជ័យវរន្ម័ទី៧ ក្នុងគ.ស ១១៨១ដល់១២១៩ ដែល ស្ថិតនៅពាក់កណ្តាលស.វទី១២ និងដើមស.វទី១៣។ ប្រាសាទនេះមានកំពូល៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀតសរុបទាំងអស់ ៥៤កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង៥៤ នៅសម័យកាលនោះ។
ជឿជាក់ថា ប្រជាជនខ្មែរគ្រប់រូបសុទ្ធសឹងតែបានទៅកាន់ទឹកដីសៀមរាបនិងទៅដល់ប្រាសាទបាយ័ននេះហើយ។ ប៉ុន្ដែ តើប្រិយមិត្តបានជ្រាបអំពីអត្ថន័យមុខព្រហ្មទាំង៤ នៅប្រាសាទបាយ័ននេះទេ? តើមានអត្ថន័យជ្រាលជ្រៅយ៉ាងណាដែរ?
អត្ថន័យមុខព្រហ្មទាំង៤ នៅប្រាសាទបាយ័នមានដូចជា៖
- តំណាងព្រហ្មវិហាធម៌តាមទិសនីមួយៗ(មេត្តាខាងកើត ករុណាត្បូង មុទិតា ឧបេក្ខា)
- ជាមុខរបស់ព្រះពោធិ៍សត្វ លោកេស្វរៈ ឬ អវលោកេស្វរៈដែលតំណាងអោយព្រះបាទជ័យវរ្ម័នទី7
- មុខ4 វង់ភក្រ្តញញឹមប្រិមប្រិយ
- ញញឹមក្នុងក្តីសង្ឃឹមប្រកបដោយអាថ៍កំបាំង តាមរយៈបបួរមាត់ព្រោះព្រះពោធិ៍សាត់បានស្ថិតនៅលើជីវិតរបស់សត្វលោក
- ញញឹមព្រោះព្រះអង្គបង្រូបបង្រួម អោយមានសន្តិភាព បានស្វែងរកសេចក្តីស្ងប់ឈ្នះខ្លួនឯង ឈ្នះលើបាបធម៌
- ញញឹមព្រោះឃើញវប្បធម៌អរិយធម៌មួយនោះរុងរឿង
- ញញឹមព្រោះព្រះអង្គប្រោសសត្វលោក អោយឆ្លងផុតពីសេចក្តីទុកនិងផ្លូវរលត់លោក
- ភ្នែកបិទព្រឹមៗគឺកាយវិការតាំងសមាធិហៅថា មុទ្រៈវបស់ព្រះសម្មាសម្ពុទ្ធ, ប្រើបញ្ញចក្ខុដែលអាចមើលឃើញវែងឆ្ងាយគ្មានទីកំណត់, ជាការប្រមើលមើលពីជីវិតសត្វលោកដែលភព្វនិងឥតភព្វ។
ដូច្នេះតាមការពន្យល់បកស្រាយខាងលើ ទាំងនេះហើយជាអត្ថន័យនៃព្រហ្មមុខ៤ ហើយនៅពេលដែលបានជ្រួតជ្រាបអត្ថន័យហើយ សូមកុំភ្លេចចែករំលែកឲ្យគ្នាបានដឹងផងណា!
Tags: ប្រាសាទបាយ័ន