មកមេីលមាន់បំពងជ្រលក់មាសពិតៗ! តម្លៃវិញកប់ក្ដោង មិនបាច់និយាយទេ! (មានវីឌីអូ)
នេះប្រហែលជាមាន់បំពងសម្រាប់អភិជនហើយ ទើបចុងភៅកែច្នៃដល់ថ្នាក់ជ្រលក់មាសបែបនេះ។ ការពិត វាជាមុខម្ហូបថ្មីមួយដែលទើបតែនឹងចេញក្ដៅៗ ពីភោជនីយដ្ឋានមួយឈ្មោះ The Ainsworth ដែលស្ថិតនៅទីក្រុង New York សហរដ្ឋអាមេរិក។


មុខម្ហូបនេះ គេបានយកស្លាបមាន់ទៅជ្រលក់មាស 24ការ៉ាត់ រួចទើបដាក់បំពង។ ចំណែកឯតម្លៃគឺញាក់សាច់តែម្ដង ព្រោះថាដាក់សុទ្ធតែមាសបែបនេះទៅហើយ។ គេដាក់លក់ក្នុងតម្លៃ ១០ដុំ ថ្លៃ ៣០ដុល្លា ២០ដុំ ៦០ដុល្លា ហើយបើទិញ ៥០ដុំ ជាមួយនឹងស្រាសាំប៉ាញ គេលក់ក្នុងតម្លៃ ១០០០ដុល្លា។ ពិតជាមិនធម្មតា មិនមែនលំៗទេ បើលេងសុទ្ធតែហូបមាសអញ្ចឹង។ ប៉ុន្ដែ របៀបគេចម្អិន ក៏ត្រូវប្រើពេលវេលាយូរ និង សម្រិតសម្រាំងដែរ ទើបតម្លៃថ្លៃដូច្នេះ។


តាមភោជនីយដ្ឋានផ្ទាល់បានហៅមុខម្ហូបពិសេសនេះថា ជាស្លាប់មាន់បំពងមាសថ្លៃជាងគេក្នុងលោក ហើយមានរសជាតិឆ្ងាញ់ខ្លាំង។ អ្នកដែលបានភ្លក់ខ្លះបាននិយាយថាឆ្ងាញ់ ខ្លះទៀតគ្រាន់តែឃើញរូបភាពនិងវីឌីអូ ហាក់ដូចជាខ្ពើមរអើម មិនប្រាថ្នាបរិភោគឡើយ។



ចង់ដឹងទិដ្ឋភាពយ៉ាងណា តោះមេីលវីឌីអូទាំងអស់គ្នា៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់