ហេតុតែគេ! គ្រាន់តែ Neymar ដើរទិញស្បែកជើងមួយប៉្រាវ អស់ស្មើនឹងថ្លៃរថយន្ដល្អមួយគ្រឿង! (មានវីឌីអូ)

234 Views
May 11, 2018
Tags:

ប្រិយមិត្តដែលនិយមស្នេហាវិស័យកីឡាបាល់ទាត់ច្បាស់ជាស្គាល់កីឡាករ Neymar សញ្ជាតិប្រេស៊ីល ដែលជាកំពូលកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេនៅក្នុងលោក លេងឲ្យក្លឹបបារាំង PSG។

 

 

 

 

មិនត្រឹមតែតម្លៃខ្លួនមហាសាលនោះទេ ប្រាក់ខែថ្លៃកម្លាំងពលកម្មរបស់ Neymar ក៏ខ្ពស់កប់ពពកទៀត ប្រមាណជា ជាង៧០ម៉ឺនដុល្លាក្នុងមួយសប្ដាហ៍ ធ្វើឲ្យគេហាក់ដូចជាមហាសេដ្ឋីវ័យក្មេងមួយរូបទៅហើយ។ ជាក់ស្ដែង កាលពីពេលកន្លងទៅនេះ មានវីឌីអូមួយ បង្ហាញពីសកម្មភាព Neymar ដើរក្នុងហាងទិញស្បែកជើងប្រ៊េនថ្លៃៗ។ Neymar ដើរទិញ ហាក់ដូចជាមិនសម្រេចចិត្តយូរឡើយ មិនដូចយើង មុនពេលទិញ ត្រូវគិតគូរតម្លៃ គួរទិញឬមិនគួរទិញ ។ Neymar គេរើសយកៗ សឹងតែគ្រប់ពណ៌ មើលទៅគួរឲ្យច្រណែន។

 

 

 

 

នៅពេលដែលគិតលុយ សម្រាប់យើងជាបុគ្គលធម្មតាគឺឃើញហើយចង់ទន់ជង្គង់! ស្បែកជើងទាំងអស់ជិត២០គូ ហើយអស់ថ្លៃជាង១ម៉ឺន៨ពាន់ដុល្លា ឯណោះ។ មិនដឹងថា Neymar ពាក់អស់ឬអត់ទេ។ បើតម្លៃប៉ុននេះនៅកម្ពុជា យើងអាចទិញរថយន្ដធុនល្មមមួយជិះយ៉ាងសមរម្យ។ គិតទៅវាសនាមនុស្សខុសគ្នាមែន!

 

 

 

 

 

 

 

តោះមកមើលទិដ្ឋភាព Neymar ជះលុយ៖

https://www.youtube.com/watch?v=7MZt8wcURSM&t=408s

Tags:

Facebook Comment