កប់ណាស់! ឃ្លាំងរថយន្ដរាប់ពាន់គ្រឿងរបស់ស្តេចព្រុយនេ ឃើញហើយញាក់សាច់ សឹងគ្រប់ម៉ូដគ្រប់ម៉ាក…

6231 Views
May 11, 2018

ស្តេចព្រុយនេ ព្រះចៅស៊ុលតង់ Hassanal Bolkiah មិនត្រឹមតែជាព្រះមហាក្សត្រមានអំណាចនោះទេ ព្រះអង្គគឺជាក្សត្រដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោកចាប់តាំងពីឆ្នាំ២០១៦ ដែលមានទ្រព្យសម្បត្តិ២០ពាន់លានដុល្លា បើតាមស្ថិតិឆ្នាំ២០០៨។

 

 

 

 

 

 

យើងតែងតែលឺជារឿយៗពីជីវិតដ៏ស៊ីវិល័យ ព្រះរាជវាំងល្អប្រណីតរបស់ព្រះអង្គ ដែលល្បីថាដាំសុទ្ធតែមាសនោះ។ មិនតែប៉ុណ្ណោះ ព្រះចៅស៊ុលតង់ត្រូវបានគេដឹងថា ជាបុគ្គលដែលសព្វព្រះទ័យនឹងរថយន្ដទំនើបប្រណីតៗខ្លាំងណាស់។ នៅក្នុងឃ្លាំងស្ដុករថយន្ដរបស់ព្រះអង្គ អាចមានរថយន្ដប្រមាណចាប់ពី ២៥០០គ្រឿង ហើយអ្នកខ្លះថាមានដល់ ៧ពាន់គ្រឿងឯណោះ។

 

 

 

 

 

 

គេសង្កេតឃើញថា រថយន្ដទ្រង់ភាគច្រើនមានតម្លៃកប់ពពក ជាប្រភេទដែលគេផលិតតិចតួចនិងកម្របំផុត។ ក្នុងនោះ មានម៉ាក Ferrari ចំនួន ៤៥២គ្រឿង ម៉ាក Mercedes ចំនួន៥៧៥គ្រឿង និង ម៉ាកផ្សេងៗទៀត ដូចជា Bentley, Rolls Royce, Nissan, Ford, Mclaren ជាដើម។ គ្រាន់តែឃើញហើយ ពិតជាច្រណែននឹងវាសនាដ៏ខ្ពង់ខ្ពស់របស់ទ្រង់ណាស់ រថយន្ដច្រើនបែបនេះ ជិះមួយជីវិតក៏មិនអស់ដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព ៖ https://blog.jiji.ng/2017/08/sultan-brunei-cars-biggest-collection-world/

Facebook Comment