ឡូយកប់! Obama និង ភរិយា ទទួលការងារថ្មីចុងក្រោយនេះ ក្លាយជា…
អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និង ភរិយា លោកស្រី Michelle Obama ហាក់ដូចជាកាន់តែឃ្លាតឆ្ងាយពីឆាកនយោបាយហើយ បន្ទាប់ពីអ្នកទាំងពីរបានប្រកាសអំពីគម្រោងនិងការងារថ្មីដែលនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ។



ការងារថ្មីរបស់គូស្វាមីភរិយាទាំងពីរ ដូចជាចម្លែកអារម្មណ៍ និង បង្កការភ្ញាក់ផ្អើលសម្រាប់មហាជនដែលនៅតែគាំទ្រអ្នកទាំងពីរ។ ការងារនោះគឺ អ្នកទាំងពីរនឹងធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Netflix ក្នុងការបង្កើតខ្សែភាពយន្ដ រឿងភាគ កម្រងឯកសារ ជាដើម។ ក្នុងនោះ អ្នកទាំងពីរនឹងធ្វើការពាក់ព័ន្ធនឹងការបង្កើតមាតិកា (content) អត្ថបទ របស់ភាពយន្ដ និង ឯកសារ។ យ៉ាងណាមិញ គេមិនបានបង្ហើបពីប្រាក់ចំណូលដែលទទួលបានពីក្រុមហ៊ុន Netflix របស់អ្នកទាំងពីរ។


ចំណែកឯពេលវេលានៃការចាក់បញ្ចាំង អាចចាប់ផ្ដើមពីថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៩។ ប្ដីប្រពន្ធ Obama មិនទាន់បង្ហើបថា នឹងបង្កើតមាតិកាប្រភេទណានោះទេ ប៉ុន្ដែ មាតិកានោះនឹងមិននិយាយពីនយោបាយចំៗឡើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Netflix ជាក្រុមហ៊ុនយក្សរបស់អាមេរិកដែលផលិតការកម្សាន្ដ រួមមាន វីឌីអូ ខ្សែភាពយន្ដ ដែលដាក់ឲ្យមើលតាមអ៊ីនធើណែត តែតម្រូវឲ្យអថិតិជនចុះឈ្មោះនិងបង់ប្រាក់ដើម្បីមើលបាន៕

សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់