ដាច់ផ្ងារ! ម៉ាក់យាយអាយុ៧០ឆ្នាំអះអាងថាមានផ្ទៃពោះ បើពិតមែន គាត់នឹងក្លាយជា…

1238 Views
May 23, 2018

រឿងរ៉ាវចម្លែកៗបានកើតមានឡើងនៅលើពិភពលោក ជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានស្រ្ដីចំណាស់ វ័យ៧០ឆ្នាំ នៅប្រទេសម៉ិចស៊ីកូម្នាក់ បានប្រកាសប្រាប់គេឯងថា គាត់កំពុងតែពពោះកូនក្នុងផ្ទៃ៦ខែហើយ សូម្បីតែគ្រូពេទ្យក៏មិនចង់ជឿដែរ។

 

 

លោកយាយម្នាក់នេះ មានកូនចំនួន៧នាក់រួចមកហើយ ដូច្នេះបទពិសោធន៍ពពោះរបស់លោកយាយមានច្រើនដងហើយ ប៉ុន្ដែកូនៗមិនសប្បាយចិត្តទេ ដោយព្រួយបារម្ភអំពីវ័យចំណាស់របស់គាត់។ ជាភស្ដុតាង លោកយាយក៏បានបង្ហាញរូបថតអេកូ របស់កូនផងដែរ ដែលជាកូនស្រី។

 

 

 

 

 

គាត់មិនបានប្រាប់លម្អិតអំពីព័ត៌មានពពោះនោះឡើយ ថាគាត់ប្រើប្រាស់បច្ចេកវិទ្យាចាក់ឲ្យពពោះបានឬយ៉ាងណានោះទេ។ គាត់គ្រាន់តែបញ្ចាក់ថា គាត់មិនដឹងថាគាត់ពពោះឡើយ រហូតដល់ឃើញបាត់វដ្ដរដូវ។ នៅពេលដែលសម្រាលកូន ដោយសារតែវ័យរបស់គាត់ចាស់ទៅហើយ ចាំបាច់ត្រូវតែវះកាត់។

 

 

ប្រសិនបើគាត់សម្រាលកូនដោយជោគជ័យ លោកយាយនឹងក្លាយជាម្ដាយដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក បំបែកកំណត់ត្រាចាស់របស់ស្រ្ដីជនជាតិអេស៉្បាញដែលមានវ័យ៦៦ឆ្នាំ បង្កើតកូនភ្លោះ កាលពីឆ្នាំ២០០៦៕

 

ប្រភព៖ http://www.ladbible.com/community/weird-woman-pregnant-at-70-could-be-the-oldest-mother-ever-20180522

 

Facebook Comment

Related Articles