រៀបរាប់ពីអត្ថន័យរបស់តារានិករទាំង១២ តើតារានិករមួយណាដែលត្រូវនឹងអ្នក???

3574 Views
June 6, 2018

Zodiac Signs ឬ តារានិករមានកំណើតមកពីទ្វីបអឺរ៉ុប ហើយមានតារានិករ12 ហើយតារានិករនីមួយៗមានចំណុចខ្លាំង និងខ្សោយផ្សេងៗគ្នា ដែលអាចកំណត់នូវអត្តចរិក និងឬកពារ។ លើសពីនេះគេចែកធាតុរបស់ Zodiac Signs ជាបួន គឺ ធាតុដី ធាតុភ្លើង ធាតុទឹក និងធាតុខ្យល់។ មុននឹងអធិប្បាយឲ្យស៊ីជម្រៅ យើងសូមណែនាំឲ្យស្គាល់ពីតារានិករទាំង12 សិន តើអ្នកជាតារានិករមួយណា ដោយយោងទៅតាមថ្ងៃខែកំណើតរបស់អ្នក៖

 

1. Aries: 21-មិនា ទៅដល់ 19-មេសា

តារានិករនេះមានធាតុភ្លើង តំណាងដោយពណ៌ក្រហម នៃភពព្រះអង្គារ (Mars)។ ជីវិតដែលអ្នកត្រូវការ គឺជីវិតដែលពោរពេញទៅដោយការរំភើប លើសពីនេះទៅទៀតអ្នកជាមនុស្សដែលចូលចិត្តផ្សងព្រេង រស់រវើក និងរួសរាយ។ ក្រៅពីនេះក៏មានអត្តចរិកក្មេងនៅក្នុងខ្លួនបន្តិចដែរ គ្រាន់តែចេះគិតគូបានច្រើន។ បន្ថែមពីនេះអ្នកជាមនុស្សចូលចិត្តកីឡា រឹងមាំ និងឯករាជ្យហ៊ានសំរេចចិត្តទៅលើរឿងផ្សេងដោយខ្លួនឯង ព្រោះមានភាពជាអ្នកដឹងនាំក្នុងខ្លួនតាំងពីកំណើត។ តារានិករ Aries នេះត្រូវគ្នាខ្លាំងជាមួយនឹងតារានិករណាដែលមានធាតុភ្លើងដូចគ្នា និងខ្យល់។ ថ្ងៃដែលនាំសំណាង គឺថ្ងៃអង្គារ ហើយលេខសំណាង គឺលេខ 1, 8 និង 17 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Leo និង Libra ។

 

2. Taurus: 20-មេសា ទៅដល់ 20-ឧសភា

តារានិករនេះមានធាតុដី តំណាងដោយពណ៌បៃតង និងផ្កាឈូក នៃភពផ្កាយព្រះសុក្រ (Venus)។ ជីវិតរបស់អ្នកពោរពេញទៅដោយមនោសញ្ចេតនា និងត្រូវការសន្តិសុខខាងហិរញ្ញវត្ថុខ្លាំង។ ចំណុចខ្លាំងរបស់តារានិករនេះគឺ អ្នកជាមនុស្សដែលអាចទុកចិត្តបាន មានភាពអត់ធ្មត់ ទទួលខុសត្រូវខ្ពស់ និងមានស្ថេរភាព។ ងាកទៅមើលចំណុចខ្សោយវិញ គឺចចេសរឹងរូស និងមិនសូវទទួលយកគំនិតអ្នកទទៃទេ។ តារានិករនេះត្រូវគ្នាខ្លាំងជាមួយនឹងធាតុដី និងទឹក។ ថ្ងៃដែលនាំសំណាង គឺថ្ងៃសុក្រ និងច័ន្ទ ហើយលេខដែលនាំសំណាង គឺលេខ 2, 6, 9, 12 និង 24 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Scorpio និង Cancer ។

 

3.​​ Gemini: 21-ឧសភា ទៅដល់ 20-មិថុនា

តារានិករនេះមានធាតុខ្យល់ តំណាងដោយពណ៌បៃតងខ្ចី និងលឿង នៃភពបារត (Mercury) ។ ជីវិតរបស់អ្នក គឺគ្រាន់តែចង់ដឹងនូវគ្រប់យ៉ាងបន្តិចៗតែប៉ុណ្ណោះ និងចង់ដឹកនាំមនុស្សគ្រប់គ្នា។ ជាមនុស្សសុភាព គួរឲ្យស្រឡាញ់ ចង់ដឹងចង់ឃើញ រៀនឆាប់ចេះ ហើយចេះចែករំលែកយោបល់។ ចំណុចខ្សោយ គឺ ឆាប់ភ័យ និងមិនចេះសំរេចចិត្ត រារែកខ្លាំង។ តារានិករនេះត្រូវគ្នាជាមួយមនុស្សគ្រប់គ្នា ចូលចិត្តចម្រៀង និងសៀវភៅ និងមិនចូលចិត្តនៅម្នាក់ឯង។ ត្រូវគ្នាជាមួយធាតុភ្លើង និងដី ។ ថ្ងៃដែលនាំសំណាង គឺថ្ងៃពុធ លេខដែលល្អ គឺ 5, 7, 14 និង 23 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Sagittarius និង Aquarius។

 

4. Cancer: 21-មិថុនា ទៅដល់ 22-កក្កដា

តារានិករនេះមានធាតុទឹក តំណាងដោយពណ៌ស នៃភពផ្កាយព្រះចន្ទ (Moon) ។ ជីវិតដែលអ្នកតែងតែចង់បានគឺ សន្តិភាព និងភាពស្និទ្ធស្នាលពីអ្នកជុំវិញខ្លួន។ ជាមនុស្សតស៊ូ មានការស្រមើស្រម៉ៃខ្ពស់ ស្មោះត្រង់ ជាពិសេសមានមនោសញ្ចេតនាអាណិតអាសូរខ្លាំង។ ចំណុចខ្សោយ គឺអារម្មណ៍ឆាប់មួម៉ៅ ទុទិដ្ឋិនិយម សង្ស័យគ្រប់រឿង និងអសន្តិសុខ។ ហើយមិនសូវជាចូលចិត្តមនុស្សប្លែកមុខ និងមិនចូលចិត្តបង្ហាញនូវជីវិតផ្ទាល់ខ្លួនឲ្យអ្នកដទៃដឹងទេ។ ចូលចិត្តជួយយកអាសារមិត្តភក្តិ និងសិល្បៈ។ ត្រូវគ្នាជាមួយធាតុ ទឹក និង ដី។ ថ្ងៃដែលនាំសំណាងគឺ ថ្ងៃច័ន្ទ និង ព្រហស្បត្តិ៍ ហើយលេខដែលត្រូវគ្នាគឺ លេខ 2, 3, 15 និង 20 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Capricorn និង Taurus ។

 

5. Leo: 23-កក្កដា ទៅដល់ 22-សីហា

តារានិករនេះមានធាតុភ្លើង តំណាងដោយពណ៌មាស លឿង និងទឹកក្រូច នៃភពព្រះអាតិត្យ (Sun) ។ ជីវិតដែលចង់បាន គឺភាពជាអ្នកដឹកនាំគេ។ ជាមនុស្សមានគំនិតច្នៃប្រឌិត មានសប្បុរសធម៌ បេះដូងអ្នកក្តៅ មានការលើកទឹកចិត្ត និងកំប្លែង។ ចំណុចខ្សោយមានគួរសម គឺវាយឬក រឹងរូស គិតតែខ្លួនឯងត្រូវ ខ្ជិល និងមិនចេះបត់បែនតាមកាលៈទេសៈ។ ត្រូវគ្នាជាមួយធាតុភ្លើង និងខ្យល់។ ថ្ងៃដែលនាំសំណាងគឺ ថ្ងៃអាទិត្យ លេខដែលសំណាងគឺ 1, 3, 10 និង 19 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Aquarius និង Gemini ។

 

6. Virgo: 23-សីហា ទៅដល់ 22-កញ្ញា

តារានិករនេះមានធាតុដី តំណាងដោយពណ៌ប្រផេះ និងលឿងស្តើង នៃភពបារត (Mercury)។ ជីវិតដែលអ្នកប្រាថ្នាគឺ ចង់ធ្វើអ្វីៗឲ្យត្រូវជាមួយកាលៈទេសៈ ។ ចំណុចខ្លាំងរបស់អ្នកគឺ ស្មោះត្រង់ មិនក្បត់ ចិត្តល្អ ឧស្សាហ៍ព្យាយាម និង ជយអាសារអ្នកដទៃ។ មានភាពខ្មាសអៀនច្រើន បារម្ភជ្រុលទៅលើរឿងគ្រប់យ៉ាង ពេលធ្វើការមិនចូលចិត្តលេងសើចច្រើន នេះជាចំណុចខ្សោយ។ ត្រូវគ្នាជាមួយធាតុដី និងទឹក។ ថ្ងៃដែលសំណាង គឺថ្ងៃពុធ លេខសំណាងគឺ 5, 14, 15, 23 និង 32 ជាលេខដែលពិសេសសំរាប់អ្នក។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Pisces និង Cancer ។

 

7. Libra: 23-កញ្ញា ទៅដល់ 22-តុលា

តារានិករនេះមានធាតុខ្យល់ តំណាងដោយពណ៌ផ្កាឈូក និងបៃតង នៃភពផ្កាយព្រះសុក្រ (Venus) ។ ជីវិតដែលអ្នកកំពុងត្រូវការគឺ ភាពសមស្របទៅនឹងតម្រូវការរបស់អ្នក។ អ្នកជាមនុស្ស មានទំនាក់ទំនងល្អជាមួយអ្នកដទៃ មិនលំអៀង និងចុះសម្រុងជាមួយគេច្រើន នេះជាភាពខ្លាំងរបស់អ្នក។ រីឯចំណុចខ្សោយវិញគឺ ស្ទាក់ស្ទើរ ចូលចិត្តមុខមាត់ មិនហ៊ានប្រឈមមុខនឹងបញ្ហា និងអាណិតខ្លួនឯងជ្រុល ។ ត្រូវគ្នាជាមួយធាតុភ្លើង និងខ្យល់ ។ ថ្ងៃសុក្រ ជាថ្ងៃល្អ ហើយលេខ 4, 6, 13, 15 និង 24 ជាលេខសំណាង។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Aries និង Sagittarius ។

 

8. Scorpio: 23-តុលា ទៅដល់ 21-វិច្ឆិកា

តារានិករនេះមានធាតុទឹក តំណាងដោយពណ៌ក្រហម នៃភពភ្លូតុង និងព្រះអង្គារ (Pluto & Mars)។ ជីវិតដែលអ្នកត្រូវការគឺ រស់នៅដោយក្តីសុខ និងគ្មានការរំខានពីបញ្ហា។ ជាធនធានមនុស្ស ក្លាហាន និងជាមិត្តដែលពិតប្រាកដសំរាប់អ្នកគ្រប់គ្នា ។ ច្រណែនជាមនុស្សដែលអាថ៌កំបាំង មិនគួរឲ្យទុកចិត្ត និងប្រើអំពើហឹង្សា ជាចំណុចខ្សោយ។ ត្រូវគ្នាជាមួយធាតុទឹក និងដី។ ថ្ងៃអង្គារ ជាថ្ងៃល្អ និង លេខ 8, 11, 18 និង 21 ជាលេខសំណាង។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Taurus និង Cancer ។

 

9. Sagittarius: 22-វិច្ឆិកា ទៅដល់ 21-ធ្នូ

តារានិករនេះមានធាតុភ្លើង តំណាងដោយពណ៌ខៀវ នៃភពព្រះហស្បត៍ (Jupiter)។ ជីវិតដែលសាកសមនឹងអ្នកគឺ រស់នៅល្អ និងសន្តិភាព។ អ្នកជាមនុស្សដែលមានឧត្តមគតិខ្ពស់ និងលេងសើចច្រើន ចូលចិត្តសេរីភាព ប៉ុន្តែចំណុចខ្សោយគឺមានគួរសម ភាគច្រើនគឺសន្យាហើយធ្វើមិនបាន អន្ទះអន្ទែងខ្លាំង និងមិនខ្វល់ពីអ្នកដទៃ។ ត្រូវគ្នាជាមួយធាតុភ្លើង និងខ្យល់។ ថ្ងៃល្អគឺ ថ្ងៃព្រហស្បត្តិ៍ ហើយលេខ 3,7,9,12, និង 21 ល្អសំរាប់អ្នក។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Gemini និង Aries ។

 

10. Capricorn: 22-ធ្នូ ទៅដល់ 19-មករា

តារានិករនេះមានធាតុដី តំណាងដោយពណ៌ត្នោត ខ្មៅ និងប្រភេះ នៃភពព្រះសៅរ៍ (Saturn) ។ ជីវិតដែលអ្នកចង់បានគឺ ចង់ទទួលបាននូវភាពជោគជ័យ ។ ជាមនុស្សទទួលខុសត្រូវ មានវិន័យផ្ទាល់ខ្លួន គ្រប់គ្រងខ្លួនឯងបាន និងអ្នកដទៃបានល្អ មានភាពជាអ្នកដឹកនាំល្អ។ អ្នកគិតថាអ្នកដឹងរឿងគ្រប់យ៉ាង មិនចេះអធ្យាស្រ័យ ហើយតែងតែរំពឹងនូវលទ្ធផលដែលអាក្រក់បំផុត ជាចំណុចខ្សោយ។ ត្រូវគ្នាជាមួយធាតុដី និងទឹក។ ថ្ងៃសៅរ៍ និង លេខ 4,8,13 និង 22 ល្អសំរាប់អ្នក។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Taurus និង Cancer ។

 

11. Aquarius: 20-មករា ទៅដល់ 18-កុម្ភៈ

តារានិករនេះមានធាតុខ្យល់ តំណាងដោយពណ៌ខៀវខ្ចី និងប្រាក់ នៃភពអ៊ុយរ៉ានុស និងព្រះសៅរ៍ (Uranus & Saturn)។ ជីវិតដែលអ្នកចង់បានគឺ យល់នូវអាថ៌កំបាំងជីវិត។ អ្នកជាមនុស្សឯករាជ្យ មានការរីកចំរើន និងចេះយកអាសារគេ។ ចំណុចខ្សោយ គឺរត់គេចពីការបញ្ចេញអារម្មណ៍ពិតរបស់អ្នក ឆេវឆាវ និងមិនពេញចិត្តនូវអ្វីដែលអ្នកឯងមាន។ ត្រូវគ្នាជាមួយធាតុខ្យល់ និងភ្លើង។ ថ្ងៃសៅរ៍ និង លេខ 4, 7, 11, 22 និង 29 ល្អសំរាប់អ្នក ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Leo និង Sagittarius ។

 

12. Pisces: 19-កុម្ភៈ ទៅដល់ 20-មិនា

តារានិករនេះមានធាតុទឹក តំណាងដោយពណ៌ស្វាយ និងបៃតងខ្ចី នៃភពណិបទូន និងព្រះហស្បត៍ (Neptune & Jupiter)។ ជីវិតដែលសាកសមនឹងអ្នកគឺ រស់នៅដោយមានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងមិនមានអារម្មណ៍ឯកា។ អ្នកជាមនុស្សមានក្តីអាណិតអាសូរច្រើន ស្រឡាញ់សិល្បៈ មានវិចារណញ្ញណ ទន់ភ្លន់ និងគួរឲ្យស្រឡាញ់។ ចំណុចខ្សោយគឺ មានការភ័យខ្លាចច្រើន ជឿទុកចិត្តគេពេក ដែលធ្វើឲ្យក្លាយជាជនរងគ្រោះ។ ត្រូវគ្នាជាមួយធាតុទឹក និងដី ។ ថ្ងៃព្រហស្បត៍ ជាថ្ងៃល្អ ហើយលេខ 3, 9, 12, 15, 18 និង 24 ជាលេខសំណាង។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Virgo និង Taurus។

 

សម្រួលអត្ថបទដោយ៖ SP

Facebook Comment

Related Articles