ចង់ដឹងទេថាតម្លៃខ្លួនរបស់តារាថៃស្រីទាំង៥ដួងនេះ ថ្លៃកប់ប៉ុណ្ណានោះសម្រាប់ឆ្នាំ២០១៨នេះ!!!
តារាថៃគ្រប់រូប គឺមានភាពមម៉ាញឹកជាខ្លាំងជាមួយនឹងការសម្ដែង និងការថតស្ពតផ្សាយពាណិជ្ជកម្មផ្សេងៗទៀត។ យ៉ាងណាមិញបើសិនជាចង់បានពួកគេចូលរួមនៅក្នុងកម្មវិធីមួយៗក៏មិនមែនណយដែរ ដោយតម្លៃខ្លួនរបស់ពួកគេនិមួយៗខ្ពស់កប់តែម្ដង អ្នកខ្លះអាចដល់រាប់លានបាតឯណោះ។ ខាងក្រោមនេះជាតារាសម្ដែងថៃស្រីទាំង៥រូប ដែលទទួលបានតម្លៃខ្លួនខ្ពស់ជាងគេ តោះតាមដានទាំងអស់គ្នា៖

1. កញ្ញា Aum Patchrapa
ពេលចូលរួមក្នុងកម្មវិធីក្នុងស្រុកម្ដងៗទទួលបានចន្លោះពី 300,000 – 400,000បាត ដែលប្រហែលពី 9,500 – 12,700ដុល្លារ និងតម្លៃនៅតាមបណ្ដាខេត្តគឺ 700,000បាត ប្រហែល 22,200ដុល្លារ។


2. អ្នកនាង Chompoo Araya
ពេលចូលរួមក្នុងកម្មវិធីក្នុងស្រុកម្ដងៗទទួលបានចន្លោះពី 300,000 – 350,000បាត ដែលប្រហែលពី 9,500 – 11,000ដុល្លារ ចំណែកតម្លៃខ្លួននៅតាមបណ្ដាខេត្ត គឺមិនបានបញ្ចេញនោះទេ។


3. កញ្ញា Yaya Urassaya
មានតម្លៃខ្លួនដូចគ្នាទៅនឹងតារាស្រី Chompoo Araya ដែរ គឺតម្លៃចន្លោះពី 300,000 – 350,000បាត ដែលប្រហែលពី 9,500 – 11,000ដុល្លារ។


4. កញ្ញា Mai Davika
ពេលចូលរួមក្នុងកម្មវិធីក្នុងស្រុកម្ដងៗទទួលបាន 200,000បាត ដែលប្រហែលនឹង 6,300ដុល្លារ។


5. កញ្ញា Bella Ranee
ពេលចូលរួមក្នុងកម្មវិធីក្នុងស្រុកម្ដងៗទទួលបានចន្លោះពី 150,000 – 200,000បាត ដែលប្រហែលពី 4,700 – 6,300ដុល្លារ។


សម្រួលអត្ថបទដោយ៖ SP
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់