តាមរយៈការសើចក៏អាចទាយពីអត្តចរិតមនុស្សបានដែរ!

ការសើចមានច្រើនបែប ច្រើនលក្ខណៈ ហើយលក្ខណៈសើចនិមួយៗបានឆ្លុះបញ្ចាំងពីអត្តចរិត និងអារម្មណ៍របស់មនុស្សម្នាក់។
១. សើចចំហមាត់ធំ
បង្ហាញពីលក្ខណៈបើកចំហ មិនមានអារម្មណ៍លាក់បាំងទុកអ្វីក្នុងចិត្តនឹងនរណាទេ។ ចាត់ទុកថាជាមនុស្សដ៏មានទឹកចិត្តសប្បាយរីករាយ ចូលចិត្តនិយាយក្នុងន័យស្ថាបនា ប៉ុន្តែក៏មានរបៀបរបបក្នុងជីវិតរបស់ខ្លួនឯង និងមានរសនិយមជ្រើសរើសភេទផ្ទុយគ្នា ដែលមើលទៅមានលក្ខណៈលេចធ្លោល្អជាងអ្នកដទៃ។
២. សើចងាយ (រហ័សផ្ទុះសំណើច)
បង្ហាញពីការមានអារម្មណ៍ល្អ មិនទុទិដ្ឋិនិយម មានភាពស្រស់ស្រាយ រីករាយជានិច្ច។ មានភាពជាម្ចាស់ការខ្លួនឯងកំរិតខ្ពស់ និងមានរសនិយមចូលចិត្តភេទផ្ទុយគ្នា ដែលប្លែកខុសពីមនុស្សទូទៅ។
៣. យកដៃបិទមាត់ពេលសើច
បង្ហាញថាជាមនុស្សពូកែខាងក្រែងចិត្ត ក្រែងថ្លើមអ្នកដទៃជានិច្ច នឹកគិតពីអារម្មណ៍របស់អ្នកដទៃ មានភាពជាមិត្តកំរិតខ្ពស់ ថែមទាំងជាមនុស្សពូកែគិត និងល្បិចកលស៊ីជំរៅពេញខ្លួន។
៤. សើចដូចញញឹម
ការសើចតិចៗ បែបមិនសូវបញ្ចេញសំលេង រហូតដល់មើលទៅដូចជាការញញឺមញញែម បានបង្ហាញឱ្យឃើញពីភាពអៀនប្រៀន សុភាព តែខ្វះទំនុកចិត្តលើខ្លួនឯង ហើយទំនងជាបិទបាំងរឿងអ្វីមួយ។ ទោះជាយ៉ាងណា មនុស្សសើចដូចញញឹម ពុំមែនជាមនុស្សពិសពុលអាក្រក់ បង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ គេគ្រាន់តែមិនសូវស្រស់ស្រាយ ថែមទាំងមិនសូវចង់ចងមិត្តជាមួយនរណាម្នាក់ជិតដិតប៉ុណ្ណោះ។
៥. សើចខ្លាំង (សើចឮខ្លាំងខ្ទរខ្ទារ)
ចំពោះអ្នកដែលជាមនុស្សចាស់ហើយ តែសើចឮខ្លាំង គឺជាផ្នែកមួយនៃភាពជាមនុស្សចាស់ចរិតដូចកូនក្មេង និងមានភាពជាមនុស្សម្ចាស់ការខ្លួនឯងកំរិតខ្ពស់។
៦. សើចដូចសេះ
ជាមនុស្សស្រលាញ់ការសប្បាយរីករាយ ចូលចិត្តឱ្យអ្នកដទៃចាប់អារម្មណ៍លើខ្លួន ចូលចិត្តលេចធ្លោ។ ប៉ុន្តែក្នុងចិត្តពោរពេញទៅដោយសម្ពាធពីទុក្ខកង្វល់។