ថ្នាំញៀនជាង១៤លានគ្រាប់ ត្រូវបង្ក្រាបបាន ក្បែតំបន់ត្រីកោណមាស….!

674 Views
November 1, 2018

(ប្រទេសថៃ)៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណជាង ១៤ លានគ្រាប់ ដែលមានបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានកម្លាំងជំនាញសហការជាមួយកម្លាំងយោធាថៃធ្វើការប្រមាញ់ឈានដល់ការបង្ក្រាបបាន ខណៈដែលមុខសញ្ញាបានបង្ហាញខ្លួននាពេលរំលងអាធ្រាត្រ ។

យោងតាមរបាយការណ៍ដែលទទួលបានគឺនៅក្នុងតំបន់ត្រីកោណមាសដែលស្ថិតនៅជាប់និងព្រំប្រទល់ប្រទេសចំនួន៣ គឺប្រទេសថៃ ប្រទេសលាវ និងប្រទេសភូមា ពោរពេញដោយការផលិតថ្នាំញៀនដោយសារតែតំបន់នេះជាតំបន់.ស.គ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងលើតំបន់នេះឡើយ ។
ម៉្យាងវិញទៀតក៏មានខេត្តចំនួន ៦ របស់ប្រទេសថៃដែលស្ថិតនៅជាប់និងតំបន់ត្រីកោណមាសនេះផងដែរ ខេត្ពទាំងនោះរួមមាន

១.ខេត្តឈៀងម៉ៃ
២. ខេត្តឈៀងរ៉ាយ ៣. ខេត្តផៈយ៉ៅ ៤. ខេត្តណាន ៥. ខេត្តឧត្តរឌីត និង ៦.ខេត្តភិស្នុលោក។ដោយ មានការលបឆ្មក់ពីមេឈ្មួញធំៗក្នុងការនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ ជាញឹកញាប់រហូតធ្លាប់មានការប៉ះទង្គិចគ្នា ជាមួយនិងកងកម្លាំងប្រដាប់អាវុធថៃថែមទៀតផង ។
ក្នុងកិច្ចប្រតិបត្តិការដែលដឹកនាំដោយកម្លាំងជំនាញរួមជាមួយនិងកម្លំាងយោធាភាគទី ៣បានធ្វើឡើងបន្ទាប់ពីទទួលបាននូវសេចក្តីរាយការពីកម្លាំងសម្ងាត់ដោយសមត្ថកិច្ចបានចេញដំណើរតាមរយៈផ្លូវទឹកផងនិងតាមរយៈផ្លូវគោ

កផងដោយបានចាប់ផ្តើមពីម៉ោង ៧ យប់ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ រហូតដល់
ម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត្រឈានចូលយប់ ថ្ងៃទី ២៩ ខែតុលា កន្លងទៅថ្មីៗនេះ ។
របាយការណ៍បានបន្តថានៅពេលរំលងអាធ្រាត្រនោះ សមត្ថកិច្ចបានប្រទះឃើញរថយន្តចំនួន ២ គ្រឿង បានបង្ហាញខ្លួន នៅចំណុចផ្ទះចែមប៉ង់ក្នុងភូមិ១ឃុំឡាយង៉ាវ ស្រុកវៀងកែនខេត្តឈៀងរ៉ាយប្រទេសថៃ
ដែលជាប្រភេទរថយន្តម៉ាកអុីស៊ុយៗ ទាំង២ក្នុងនោះ១ ព៌ណខ្មៅ ពាក់ស្លាកលេខ ផៈយ៉ៅ ៨៩៣ និង ១ គ្រឿងទៀតព៌ណប្រផេះពាក់ស្លាកលេខ ឈៀងម៉ៃ ៦២៨៩ ។


បន្ទាប់ពីមុខសញ្ញាបានបង្ហាញខ្លួនបែបនេះកម្លាំងបានសម្រុកចូលប៉ុន្តែ ដោយសារយប់ងងឹតទើបធ្វើអោយអ្នកបើកបរទាំង២បានរត់គេចខ្លួនបាត់ស្រមោលគឺនៅពេលនោះដែរ សមត្ថកិច្ចបានត្រួតពិនិត្យសង្គេតឃើញថារថយន្តទាំង២មានផ្ទុកការ៉ុងថ្នាំញៀនសរុបចំនួន ៧៣ ការ៉ុង បើសរុបថ្នាំញៀនប្រភេទយ៉ាម៉ា
ទាំងអស់មានចំនួន ១៤ ៦០០ ០០០ គ្រាប់ ( ដប់បួនលាន ប្រាំមួយសែន គ្រាប់ ) ។បច្ចុប្បន្នថ្នាំញៀនរួមជាមួយនិងរថយន្តត្រូវបានកម្លាំងនាំយកទៅរក្សាទុកនៅអង្គភាពជំនាញនៅឃុំរិមខូងស្រុកឈៀងខងខេត្តឈៀងរ៉ាយ ។
លោក ឆ្លងឆៃ ឆៃយៈខាំ មេបញ្ជាការកងទ័ពទី ៣និងជាថ្នាក់ដឹកនាំក្នុងការការពារទប់ស្កាត់ និងបង្ក្រាបថ្នាំញៀន បានបញ្ជាទៅកម្លាំងទំាងអស់ដើម្បីត្រៀមលក្ខណៈទប់ស្កាត់អោយបានរាល់ការលបលួចនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ ៕

   

Facebook Comment