មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់
By: Admin | On: December 29th, 2018

តាមគណនីបណ្តាញសង្គមួយដែលមានឈ្មោះថា Narit Hong បងប្រុសបានបង្ហាញពីអារម្មណ៍មួយដែលជាជ្រុងនៃគំនិតពីចរាចរណ៍ដែលគ្មានសណ្តាប់ធ្នាប់ ដែលកើតចេញពីការមិនចេះអធ្យាស្រ័យគ្នា។ ខាងក្រោមនេះ ជាសំណេរដែលបានដកស្រង់ទាំងស្រុងជូនប្រិយមិត្ត៖ ៉ដល់ស្តុបឈប់ត្រៀបគរគាបកៀកកិត ណែនណាន់ជុំជិតឈ្ងៀមឈ្ងិតហិតផ្សែង ម៉ាសុីនយានយន្តរន្ថាន់ក្តៅហែង ផ្លូវត្រឡែងកែង ចែងជ្រុងក្រសួង។ ផុតថ្ងៃគ្រីស្ទម៉ាសនៅស្កះស្ទះស្តែង ស្ទើរគ្រប់កន្លែងបែងផ្លូវវ៉ល់សួង ខ្លះបត់បញ្ច្រាស់កកក្រាស់ត្បុលខួង ទាំងហ្វូងទាំងពួង ម៉មួងម៉ៅមួរ។ ជំងឺស្ទះផ្លូវកើតខ្លៅក្តៅចិត្ត ស្ទ្រេស្សឡើងរួមរឹតចរិតវិលខួរ ហាស្តីទ្រគោះបោះពាក្យក្រងួរ ដូចផ្សែងខ្មាញ់ខ្មួរ ឈួលពីយានយន្ត…៕

មោទនភាពខ្ពស់ចំពោះវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មរបស់កម្ពុជា
By: Admin | On: December 29th, 2018

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមិទ្ធផលការងារឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកពង្រីកវិស័យនាំចេញរបស់កម្ពុជា ឱ្យសម្រេចបានក្នុងទំហំជាង ៦០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ […]