វគ្គបណ្តុះបណ្តាលនិស្សិតកម្ពុជាដើម្បីប្រែក្លាយជាអ្នកដឹកនាំសម័យបដិវត្តឧស្សាហកម្មទី៤
By: Admin | On: December 28th, 2018

កាល​ពី​ថ្ងៃទី​១៥ ដល់​២៧ ខែ​វិច្ឆិកា​ឆ្នាំ២០១៨ កន្លង​ទៅ​នេះ ក្រុមហ៊ុន ​Smart Axiata ​បាន​រៀបចំ​កម្មវិធី​អភិ​វ​ឌ្ឍ​និ​ស្សិត​សាកល​វិទ្យា​ល័​យ (University Student Development Program/USDP) នៅ​ខេត្តសៀមរាប​ដោយ​មាន​ការសហការ​ពី ក្រសួង​អប់​រំ​យុវជន និង​កីឡា និង​ក្រសួង​ប្រៃសនីយ៍ និង​ទូរ​គមនាគ​មន៍​។ កម្មវិធី​នេះ​ត្រូវបាន​រៀប​ចំ​សម្រាប់​និ​ស្សិត​សាកល​វិទ្យា​ល័​យ​រដ្ឋ និង​ឯក​ជន ក្នុង​បំណង​ផ្ដល់ឱកាស​អភិ​វ​ឌ្ឍ​បទពិសោធន៍​ការងារ […]

ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្កើនឧត្តមភាព ប្រសិទ្ឋភាព និងគុណភាពរបស់ក្រុមហ៊ុន Paragon Education Company Limited
By: Admin | On: December 28th, 2018

ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Paragon Education Company Limited បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើគុណភាពសិក្សា ដោយព្យាយាមផ្សារភ្ជាប់នូវកិច្ចសហការជាមួយគ្រឹះស្ថានអប់រំអន្តរជាតិនានាក្នុងបណ្តាប្រទេសអភិវឌ្ឍ ជាពិសេសសហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្ត្រាលីជាដើម។ ចាប់ផ្តើមពីការចូលរួមចំណែកជាមួយគ្រឹះស្ថានអប់រំនេះនៅឆ្នាំ២០០៦ ឯកឧត្តមអ៊ាង សុផល្លែតបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព។ នៅឆ្នាំ២០១៦ ឯកឧត្តមអ៊ាង សុផល្លែត និងលោកជំទាវជា សុផាកន្នីបានបង្កើនការវិនិយោគបន្ថែមដោយបានបង្កើនភាគហ៊ុនលើសពី៥០ភាគរយ និងចុងក្រោយនេះបានសម្រេចកាន់កាប់ភាគហ៊ុនទាំងស្រុង។ […]

ឯកឧត្តមសូ ខនឬទ្ធីគុណដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ នៅតំបន់អូរឈូង
By: Admin | On: December 28th, 2018

យោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់ក្រសួងបរិស្ថានបានអោយដឹងថា នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៃទីស្តីការក្រសួង ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការ ពិនិត្យ និងផ្តល់ យោបល់លើរបាយការណ៍ វាយ តម្លៃ ហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ […]

លោកស្រី ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែផ្តល់ការលើកទឹកចិត្ត​ និងផ្តល់ក្តីសង្ឃឹម​ដល់គ្រួសារជនរងគ្រោះគ្រប់ប្រភេទដោយគ្មានការរើសអើង
By: Admin | On: December 28th, 2018

យោងតាមគណនីបណ្តាញសង្គមកម្ពុជា ពិត បានអោយដឹងថា ដោយមានទឹកចិត្តអាណិតអាសូរ​ជាពន់ពេក នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ​ ពិនិត្យស្ថានភាពរបួស​ និងនាំយកថវិកាមួយចំនួន​ ផ្តល់ជូន​កីឡាករប្រដាល់សេរី ដូង​ ផា​ […]

អាកាសធាតុនៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ
By: Admin | On: December 28th, 2018

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។ សីតុណ្ហភាព នៅតាមបណ្តាខេត្តមួយចំនួន មានការចុះត្រជាក់ផ្សេងៗគ្នា ក្នុងនោះ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងប៉ៃលិន អាចត្រជាក់ខ្លាំងជាងគេរហូតដល់១៧-១៩ អង្សាសេ។ ខេត្តបាត់ដំបង បន្ទាយមានជ័យ […]