ទងើ្វអាក្រក់ ៧ យ៉ាងធ្វើឲ្យកាមេរ៉ាទំនើប ស្រកថ្មលឿន!
អ្នកប្រើប្រាស់កាមេរ៉ា DSLR មួយចំនួនធំ ច្រើនរអ៊ូថាម៉ាស៊ីនរបស់ខ្លួនមានថាមពលថ្មតូច ថតមិនបានយូរ ឬទុកចោលក៏ស្រកថ្ម ប៉ុន្តែបញ្ហាទាំងនេះរមែងកើតឡើងដោយសារកំហុសឆ្គងរបស់អ្នកផ្ទាល់។ ម្ចាស់ DSLR ត្រូវស្វែងយល់និងសិក្សាអនុវត្តជាបន្ទាន់។
១.កំហុសធំបំផុតរបស់អ្នកកាន់កាមេរ៉ាថតរូប គឺទម្លាប់ប្រើប្រាស់តែអេក្រង់ LCD ជាជាងការថតតាមរយៈ Viewfinder។ ពុំមានអ្វីប្លែកនោះទេ ការប្រើអេក្រង់ LCD ត្រូវទាមទារថាមពលច្រើន ដោយសារការកម្រិតនៃការជះពន្លឺចេញមក។

២.Zoom ឥតឈប់ឈរ:ត្រូវចាំថាទម្លាប់ប្តូរទីតាំងដើរថ្មើរជើង ប្រសើរជាងប្រើមុខងារ Zoom ចេញពីកាមេរ៉ា ដោយកត្តាមួយក្រៅពីជួយឲ្យអ្នកថតឆាប់ឡើងដៃ ទៀតសោតក៏ជួយសន្សំសំចៃថាមពលថ្មបានច្រើន។ រាល់ពេលនៃការ Zoom ដំណើរការលែននឹងចាប់ផ្តើមទាញយកថាមពល។

៣.បើក Flash ដំណើរការស្វ័យប្រវត្តិ (Automatic):បើថតនៅពេលរាត្រី ការបើក Flash តាមកាលៈទេសៈខ្លះក៏អាចថាអំណោយផលជាងប្រើ ISO ផ្ទុយទៅវិញនៅពេលថ្ងៃ បើអ្នកភ្លេចបិទដំណើរការនៃ Flash ក្រៅពីថតធ្វើឲ្យខូចគុណភាពរូប មួយផ្សេងទៀតក៏អាចធ្វើឲ្យថាមពលថ្មចុះថយលឿន។

៤.មុខងារដែលមិនចាំបាច់ប្រើ ប៉ុន្តែដំណើរការ:
-ការទម្លាប់ប្រើ អេក្រង់ LCD:
មុខងារខ្លះដូចជា Image Stabilization ប្រសិនអ្នកមានដង Tripod នោះមិនគួរបើកឲ្យដំណើរការឡើយ ហើយសំឡេង Beep ក៏ដូចគ្នា នៅពេលថតឬដំណើរការចុចលើអេក្រង់ ចាំបាច់ត្រូវបិទ ក៏ដូចជាមុខងារ Wi-Fi អ្នកគួរទម្លាប់បើកតែពេលត្រូវការប្រើប្រាស់បានហើយ។

៥.ទុកកាមេរ៉ាចោលក្នុង Record Mode:
ត្រឹមការថតរូបសន្លឹកធម្មតាមិនជាស៊ីថ្មខ្លាំងនោះទេ លើកលែងតែការថតវីដេអូ ហើយអ្វីដែលកាន់តែបង្កបញ្ហា គឺអ្នករមែងច្រឡំទុកកាមេរ៉ាចោលក្នុងសភាព Record Mode ដោយមិនដឹងខ្លួន។

៦.អ្នកភ្លេចដំណើរការ Power Saving Mode:ការបើកដំណើរការ Power Saving Mode ជារឿងដែលម្ចាស់កាមេរ៉ាគ្រប់រូបត្រូវអនុវត្តជាចាំបាច់ ព្រោះមុខងារនេះអាចជួយបិទកាមេរ៉ាដោយខ្លួនឯង អំឡុងពេលអ្នកទុកចោលមិនថត ក៏ដូចជាផ្អាកចោលមុខងារមិនប្រើប្រាស់មួយចំនួនផ្សេងទៀត។

៧.ការថតរូបក្នុងទម្រង់ឯកសារ RAW:មិនខុសពីអ្នកជំនាញបានលើកឡើងថារូបភាពទម្រង់ RAW អាចផ្តល់នូវសាច់រូបល្អ មិនងាយបែក ប៉ុន្តែក៏ផ្អែកតាមកាលៈទេសៈ ឧបមាថាអ្នកធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ម្ល៉ោះគួរប្តូរមកប្រើត្រឹម JPEG អីបានហើយ។

សម្រួលអត្ថបទ៖ ខ្ទឹមស
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ