ដើមហេតុមួយ ដែលគេងមិនលក់រាល់យប់ អាចមកពីទូរស័ព្ទ!!
អាយុច្រើន ការគិតក៏ច្រើន ជាពិសេសអ្នកមានគ្រួសារ បូកផ្សំនឹងភាពរីកចម្រើនបច្ចេកវិទ្យាជុំវិញខ្លួន (ដូចជាស្មាតហ្វូនជាដើម) អាចធ្វើឲ្យប្រសិទ្ធភាពការគេងចុះថយ មិនងាយងងុយគេង ធ្វើឲ្យការគេងមិនគ្រប់គ្រាន់ សុខភាពក៏តាមនោះដែរ។


ដាក់ទូរសព្ទនៅជាប់ខ្លួនជានិច្ច នៅពេលគេង៖ប្រហែលអ្នកទម្លាប់ដាក់ទូរសព្ទនៅក្បាលដំណេកជាប្រចាំ។ វានាំឲ្យអ្នកបើកមើលបណ្ដាញសង្គមនានា ឬដាស់ភ្ញាក់ពាក់កណ្ដាលយប់ត្រឹមមើល Notification។


បន្ថយកម្រិតពន្លឺលើអេក្រង់៖ការមិនងាយងងុយគេង អាចបណ្ដាលមកពីពន្លឺពណ៌ខៀវបញ្ចេញដោយអេក្រង់ទូរសព្ទ កុំព្យូទ័រ ឬទូរទស្សន៍ បញ្ឆោតខួរក្បាលគិតវិលវល់ច្រើន។


បន្ថយកម្រិតពន្លឺឲ្យមានលក្ខណៈស្រទំដោយប្រើមុខងារ Night Shift ឬបើបន្ទប់អ្នកប្រើអំពូលឆ្លាតវៃ អាចបន្ថយកម្រិតពន្លឺបាន។សំឡេងរំខានបែបធម្មជាតិតិចៗ៖ពេលត្រៀមបិទភ្នែកគេង អាចចាក់តន្ត្រីមានសំឡេងរំខានបែបធម្មជាតិតិចៗ ដូចជាទឹកហូរ សត្វចាបច្រៀង ឬខ្យល់ ដោយកំណត់រយៈពេលលេង និងបញ្ឈប់តន្ត្រី អាច ៣០ ទៅ ៤៥ នាទី។ផ្លាស់ប្ដូរសីតុណ្ហភាព៖សីតុណ្ហភាពត្រជាក់ ឬក្ដៅពេក អាចពិបាកដល់ការគេង អាចបន្ថយ ឬបន្ថែមសីតុណ្ហភាពសមល្មម បូកផ្សំនឹងការបន្ថយ ឬបិទពន្លឺក្នុងបន្ទប់ អាចឲ្យអ្នកគេងបានងាយស្រួល៕


សម្រួលអត្ថបទដោយ៖Jupiter
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ