ទង្វើប្រចាំថ្ងៃដែលអាចធ្វើឲ្យយើងអាយុខ្លីបន្ដិចម្ដងៗ

315 Views
November 18, 2017

នរណាៗក៏ប្រាថ្នាចង់បានសុខភាពល្អ និង អាយុយឺនយូរដែរ ប៉ុន្ដែ ជួនកាល ហានិភ័យទៅលើសុខភាពនិងអាយុជីវិតរបស់យើង អាចមានគ្រប់ពេលវេលា។ ខាងក្រោមនេះ ជាទង្វើខ្លះៗដែលយើងបានធ្វើជារៀងរាល់ថ្ងៃ ហើយវាអាចប៉ះពាល់ដល់សុខភាពរាងកាយរបស់យើង ទាំងយើងមិនចាប់អារម្មណ៍ និង ដឹងខ្លួនសោះ៖

១. អង្គុយ

ការអង្គុយយូរពេកក្នុងមួយថ្ងៃៗ ធ្វើឲ្យគ្រោះថ្នាក់ខ្លាំងណាស់​។ ទោះបីជាអ្នកហាត់ប្រាណក៏ដោយ ការអង្គយក៏នៅតែប៉ះពាល់ដល់សុខភាពដែរ។ អ្នកដែលអាចកាត់បន្ថយការអង្គុយមកតិចជាង៣ម៉ោងក្នុង១ថ្ងៃ អាចបង្កើនអត្រាសង្ឃឹមរស់ដល់ទៅ២ឆ្នាំ។

 

 

 

 

២. គេងច្រើនពេក

គេងតិចពេកអាចបំផ្លាញសុខភាព ចំណែកគេងច្រើនពេកក៏អាចបំផ្លាញសុខភាពដូចគ្នា។ តាមការស្រាវជ្រាវ អ្នកដែលទទួលទានដំណេកច្រើនជាង៩ម៉ោងក្នុង១យប់ ប្រឈមនឹងការកើតជម្ងឺបេះដូងដល់ទៅ៤១% ច្រើនជាងអ្នកដែលគេងពី៧ម៉ោងទៅ៨ម៉ោង។

 

៣. សម្លឹងមើលអេក្រង់យូរពេក

ការសិក្សាស្រាវជ្រាវបានប្រាប់ថា ការចំណាយពេលច្រើនជាង៤ម៉ោងក្នុង១ថ្ងៃ នៅមុខអេក្រង់ដូចជា មើលទូរទស្សន៍ និង លេងអ៊ីនធើណែត អាចបង្កើនហានិភ័យជម្ងឺបេះដូង និង ដាច់សសៃឈាមខួរក្បាលដល់ទៅ ១១៣%។ មួយវិញទៀត បើកាត់បន្ថយការសម្លឹងមើលអេក្រង់ឲ្យតិចជាង២ម៉ោងក្នុង១ថ្ងៃ អាចបង្កើនអាយុសង្ឃឹមរស់ដល់ទៅ ១,៤ឆ្នាំ។

៤. លេបថ្នាំ ព្រោះជម្ងឺដែលមិនគំរាមគំហែងដល់ជីវិត

ការលេបថ្នាំព្រោះតែជម្ងឺផ្លូវចិត្ត ដូចជា ជម្ងឺថប់បារម្ភ និង គេងមិនលក់ អាចកាត់បន្ថយអាយុសង្ឃឹមរស់របស់មនុស្ស។

៥. ខ្វះសំណើចនិងកំប្លែងក្នុងជីវិត

ការសើចគឺល្អណាស់ចំពោះសុខភាព ដោយសារវាជួយកាត់បន្ថយភាពតានតឹង អារម្មណ៍ និង បង្កើនភាពស៊ាំក្នុងសរីរាង្គ ព្រមទាំងដុតបំផ្លាញកាឡូរីទៀតផង ដូច្នេះ បើខ្វះការសើចសប្បាយរីករាយ សុខភាពនឹងកាន់តែយ៉ាប់ហើយ។

៦.  ធ្វើដំណើរផ្លូវឆ្ងាយ

មិនត្រឹមតែខាតពេលវេលាទេ ការចំណាយពេលរាប់ម៉ោងក្នុងការធ្វើដំណើរ ៣០នាទី លើសពីអ្នកដទៃ ធ្វើឲ្យមនុស្សឆាប់ស្លាប់ជាងផងដែរ។ មូលហេតុគឺ ការធ្វើដំណើរយូរវែងឆ្ងាយ ធ្វើឲ្យមានពេលគេងនិងហាត់ប្រាណកាន់តែតិច។

៧. មិនគ្រប់គ្រងរបបអាហារឲ្យបានល្អ

ការបរិភោគគ្រឿងកំប៉ុង សាច់ក្រហមច្រើនពេក និង ទទួលទានបន្លែផ្លែឈើស្រស់មិនគ្រប់គ្រាន់ ធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់។

៨. មិនចូលរួមនឹងសង្គម

អានទៅអាចនឹងអស់សំណើច ប៉ុន្ដែ ការផ្ដាច់ខ្លួនពីសង្គម និង ភាពឯកា មិនខុសពីបញ្ហាស្រ្តែសទេ។ តាមការស្រាវជ្រាវ បុគ្គលដែលមានគិតថា ខ្លួនជាមនុស្សមានតម្លៃក្នុងចំណោមមិត្តភក្ដិនិងគ្រួសារ អាចរស់នៅបានយូរជាងបុគ្គលដែលគិតថាខ្លួនគ្មានតម្លៃសោះ។

ប្រភព៖ businessinsider

Facebook Comment