តើវីតាមីន មានសារៈប្រយោជន៏អ្វីខ្លះទៅ??
វីតាមីន B កំផ្លេច គឺជាវីតាមីនមួយក្រុមដែលបង្កើតឡើងដោយវីតាមីន B ៨ប្រភេទខុសៗគ្នា ដែលវាត្រូវបានគេស្គាល់ថា ជាវីតាមីនរលាយក្នុងទឹក។ វីតាមីនទាំង ៨នេះធ្វើការជាមួយគ្នាដើម្បីបង្កើនថាមពលក្នុងរាងកាយតាមរយៈការរំលាយអាហារទៅជាថាមពល។ វីតាមីនេះនេះសុទ្ធតែសំខាន់ទាំងអស់ក្នុងការផ្តល់នូវការលូតលាស់ និងធំធាត់ ព្រមទាំងត្រូវបានអ័រម៉ូន កោសិកាគ្រាប់ឈាម និងប្រព័ន្ធសរសៃប្រសាទយកទៅប្រើប្រាស់។ ដូច្នេះយកល្អគួរតែយល់ថា សមាជិកនៃក្រុមវីតាមីន B នីមួយៗមានអ្វីខ្លះ មានប្រភពមកពីណាខ្លះ។ 

B1
មានឈ្មោះម្យ៉ាងទៀតហៅថា Thiamine; ជួយបង្ការភាពស្ត្រេស ;ការពារប្រព័ន្ធភាពស៊ាំ ;បង្កើតកោសិកាថ្មីៗក្នុងរាងកាយ ;មនុស្សយើងកម្រកង្វះវីតាមីននេះណាស់ តែបើមានមែន វានឹងធ្វើឲ្យមានជំងឺសរសៃប្រសាទជាពិសេស Encephalopathy ; ប្រភពដ៏ល្អបំផុត៖ សណ្តែកដី និងស្ពៃស្ពីណាច

B2
មានឈ្មោះម្យ៉ាងទៀតហៅថា Riboflavin;ជាអង់ទីអុកស៊ីដង់សម្រាប់ប្រឆាំងនឹងរ៉ាឌីកាលសេរី;បង្ការជំងឺបេះដូង;ទប់ស្កាត់ឥទ្ធិពលនៃភាពចាស់មុនអាយុ;ជួយដល់ការផលិតគ្រាប់ឈាមក្រហម
កង្វះវីតាមីននេះអាចបណ្តាលឲ្យជ្រុះសក់ កង្វះគ្រាប់ឈាម បញ្ហាលើស្បែក និងជំងឺថ្លើម;ប្រភពដ៏ល្អបំផុត៖ យ៉ាអួ ស៊ុត ស្ពៃស្ពីណាច ផ្លែអាលម៉ុន និងសណ្តែកសៀង

B3
មានឈ្មោះម្យ៉ាងទៀតហៅថា Niacin;ជួយពង្រឹងដល់របត់ឈាមរត់;បង្កើនកូឡេស្តេរ៉ុលល្អ;ផលិតអ័រម៉ូន;កង្វះវីតាមីននេះអាចបណ្តាលឲ្យ គេងមិនលក់ រាករូស ខ្សោយ និងប្រេះស្បែក
ប្រភពដ៏ល្អបំផុត៖ បន្លែពណ៌បៃតង ស៊ុត ទឹកដោះគោ និងសណ្តែក

B5
មានឈ្មោះម្យ៉ាងទៀតហៅថា Pantothenic Acid ;ជួយបង្កើនថាមពល;ជួយបំបែកកាបូអ៊ីដ្រាត និងខ្លាញ់;ជួយផលិតអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន និងផ្សេងៗទៀត;អ្នកជំងឺកម្រនឹងកង្វះវីតាមីននេះណាស់ តែបើមានគឺបណ្តាលឲ្យកើតមុនធ្ងន់ធ្ងរ;ប្រភពដ៏ល្អបំផុតគឺ៖ ផ្លែប័រ ពពួកគ្រាប់បន្លែងមានសំបក សាច់ និងស៊ុត

B6
មានឈ្មោះម្យ៉ាងទៀតហៅថា Pyridoxine;ជួយសម្រួលដល់កម្រិត Homocysteine;ជួយផលិតអ័រម៉ូនមួយចំនួន;ជួយជំរុញដល់អារម្មណ៍កាន់តែល្អ;ប្រភពដ៏ល្អបំផុត៖ សាច់មាន់ ត្រីសាលម៉ុង សណ្តែក អង្ករសម្រូប ការ៉ុត និងគ្រាប់ផ្កាឈូករ័ត្ន

B7
វីតាមីននេះត្រូវបានគេស្គាល់ថាជាវីតាមីនសម្រស់ ព្រោះរាល់ផលិតផលថែរសម្រស់ក្រចក សក់ និងស្បែកសុទ្ធតែមានវាទាំងអស់;ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម;ជួយជំរុញដល់ការលូតលាស់ និងធំធាត់ធម្មតារបស់ទារកក្នុងផ្ទៃ;កង្វះវីតាមីនមួយនេះគឺផ្តល់ហានិភ័យដល់ទារកក្នុងផ្ទះ និងបង្កជាការមិនលូតលាស់តែម្តង;ប្រភពដ៏ល្អបំផុត៖ ត្រី ដំឡូងបារាំង និងគ្រាប់ផ្លែឈើ

B9
វាមានឈ្មោះម្យ៉ាងទៀតហៅថា Folate ឬ Folic Acid ;ត្រូវបានគេប្រើដើម្បីជំរុញដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ព្រោះវាអាចបង្ការការខូចសរសៃប្រសាទលើទារកមិនទាន់កើតបាន
វាក៏មានប្រយោជន៍ក្នុងការជំរុញដល់ការលូតលាស់ខួរក្បាល និងការចងចាំល្អ និងកាត់បន្ថយភាពស្ត្រេសដែរ
កង្វះជីវជាតិមួយនេះអាចបណ្តាលឲ្យ កង្វះគ្រាប់ឈាម;ប្រភពដ៏ល្អបំផុត៖ បន្លែពណ៌បៃតងចាស់ ត្រីសាលម៉ុង និងទឹកដោះគោ

B12
ឈ្មោះវាម្យ៉ាងទៀតហៅថា Cobalamin ដែលវាត្រូវការធ្វើការជាមួយនឹង B9 ដើម្បីបង្កើតគ្រាប់ឈាមក្រហមបាន
កង្វះជីវជាតិមួយនេះ អាចបណ្តាលឲ្យកើតជំងឺកង្វះគ្រាបឈាម Macrocytic Aniema, បាត់បង់ការចងចាំ និងជំងឺសរសៃប្រសាទចុងដៃចុងជើង
ប្រភពដ៏ល្អបំផុត៖ ត្រី សត្វមានសំបក សាច់គោ និងអាហារធ្វើពីទឹកដោះគោ
ខណៈពេលដែលយើងអាចទទួលបានវីតាមីនទាំងអស់ខាងលើតាមរយៈការញ៉ាំថ្នាំបំប៉នវីតាមីន ការញ៉ាំអាហារសម្បូរវីតាមីន B កំផ្លេចអាចផ្តល់នូវជីវជាតិផ្តល់សុខភាពដែលរាងកាយត្រូវការបានគ្រប់គ្រាន់៕

សម្រួលអត្ថបទដោយ៖Jupiter
មូលហេតុអ្វីបានជាអ្នកជំនាញចំណីអាហារហាមក្មេងចំពោះភេសជ្ជៈប្រភេទនេះ?
ការប្រើថ្នាំបំបាត់ឈឺចាប់ដោយខ្លួនឯងប្រយ័ត្នគ្រោះថ្នាក់!
តើយើងពិតជាត្រូវការថ្នាំបំប៉នជាតិកាលស្យូមបន្ថែមដែរទេ?
គ្រូពេទ្យស្ទើរខ្យល់ចាប់ ក្រោយពេលវះកាត់យកដុំសាច់ជាង14គក ចេញពី ក បុរសម្នាក់ ….!