គ្រូពេទ្យស្ទើរខ្យល់ចាប់ ក្រោយពេលវះកាត់យកដុំសាច់ជាង14គក ចេញពី ក បុរសម្នាក់ ….!

1163 Views
June 2, 2018

គ្រូពេទ្យវះកាត់បានចំណាយពេលជាង 10 ម៉ោងដើម្បីវះយកដុំសាច់ ជាង14គក ពីករបស់បុរសម្នាក់បន្ទាប់ពីគាត់មិនអើពើនឹងវាអស់រយៈពេលជិត 50 ឆ្នាំមកហើយ។ តាមប្រភពបានបញ្ចាក់ថា ក្រុមគ្រូពេទ្យម្នាក់ៗស្ទើរតែខ្យល់ចាប់ ដោយសារតែត្រូវចំណាយពេលជិតមួយថ្ងៃពេញដើម្បីវះយកដុំសាច់ដ៏ធំនេះ។

លោក Zhao Xingfu អាយុ 64 ឆ្នាំបាននិយាយថាការនេះជាដុំសាច់មួយដែលបានលេចចេញជាលើកដំបូងកាលពី 47 ឆ្នាំមុន ហើយដំបូងឡើយវាមានទំហំប៉ុនស៊ុតប៉ុណ្ណោះ។ លោកចាប់ផ្តើមកើតតាំងពីអាយុ 17 ឆ្នាំ ដែលស្រុកកំណើតនៅទីក្រុង Panzhou ប្រទេសចិន។កាលពីកើតដំបូងៗ លោកមិនបានអើពោះដោយសារតែគាត់មិនមានការឈឺចាប់ហើយគាត់មិនអាចមានលទ្ធភាពព្យាបាលបានផងនោះ ក៏ទុករហូតដល់ទៅ 14.9 Kg បែបនេះ។

កូនប្រុសរបស់គាត់ឈ្មោះថា Zhao Jianjiang បានស្វែងរកជំនួយពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគួយចូម ហើយក៏សម្រេចចិត្តយកដុំសាច់នេះចេញបានដោយជោគជ័យ។ឥឡូវនេះលោកបានសម្រាកនៅផ្ទះបន្ទាប់ពីវះកាត់បានមួយសប្តាហ៍ ហើយលោកពិតជាមានអរម្មណ៍សប្បាយរីករាយយ៉ាងខ្លាំ និងអរគុណកូនប្រុសគាត់ និងក្រុមគ្រូពេទ្យផងដែរ។

Credit: dailymail

Facebook Comment