មូលហេតុអ្វីបានជាអ្នកជំនាញចំណីអាហារហាមក្មេងចំពោះភេសជ្ជៈប្រភេទនេះ?
គ្រប់គ្នាហើយថាភេសជ្ជៈប្រភេទគោជល់ខារ៉ាបាវបាកាសនិងភេសជ្ជៈប៉ូវកម្លាំងដទៃទៀតសុទ្ធតែជាភេសជ្ជៈដែលមានថាមពលខ្លាំង ដែលមនុស្សចាស់ធម្មតាចូលចិត្តបរិភោគវានៅពេលពួកគេខ្សោយកម្លាំង អស់កម្លាំង ឬហេវហត់ជាដើម ដែលពួកគាត់យល់ថាពេលញ៉ាំទៅធ្វើអោយគាត់មានកំលាំង និងបាត់ងងុយគេងជាដើម។
ប៉ុន្តែមាតាបិតាមួយចំនួន មិនបានស្វែងយល់ពីផលប៉ះពាល់របស់ភេសជ្ជៈទាំងនោះទេ ពួកគេតែងតែបណ្ដោយឲ្យកូនក្មេងឬកូនៗរបស់ខ្លួនបរិភោគនូវភេសជ្ជៈទាំងនោះ។ជាហេតុធ្វើឲ្យកូនៗរបស់ពួកគេមានបញ្ហាដល់សុខភាពប្រឈមនឹងជំងឹផ្សេងៗជាច្រើន។
បើទោះជាគ្រូវពេទ្យមិនបានបញ្ជាក់ពីផលប៉ះពាល់ជាក់លាក់ណាមួយ លោក Dr. Shelina Visram អ្នកជំនាញខាងសុខភាពបានលើកឡើងថាក្មេងក្រោមអាយុ1ឆ្នាំមិនត្រូវឲ្យផឹកប្រភេទភេសភេជ្ជៈថាមពលឡើយ(Energy Drinks)។ លោកអ្នកនឹងភ្ញាក់ខ្លួននៅថ្ងៃណាមួយ ពេលលោកអ្នកតែងតែអោយកូនៗផឹកភេសជ្ជៈទាំងនេះ។
ការស្រាវជ្រាវខាងអង្គការម្ហូបអាហារមួយបានបង្ហាញថា ក្មេងអាយុ11ដល់18ឆ្នាំមាន68% ចូលចិត្តញ៉ាំរបស់ផ្អែមនិងភេសជ្ជៈផ្អែមៗ ហើយ12%ខ្វះជាតិទឹកក្នុងខ្លួន ហើយភាគច្រើនប្រឈមមុខជំងឺលើសជាតិស្ករ។អ្នកស្រាវជ្រាវបានបង្ហាញថាភេសជ្ជៈដែលក្មេងមិនគួរញ៉ាំមានដូចជា គោជល់ បាកាស ខារ៉ាប៉ាវ Monster និង Lucozade និងភេសជ្ជៈប្រភេទថាមពលផ្សេងទៀតដែលមានជាតិតូរីនខ្ពស់។
លោក Dr. Shelina Visramបញ្ជាក់ថាភេសជ្ជៈទាំងនេះសំរាប់តែមនុស្សមានអាយុច្រើនជាង16ឆ្នាំតែប៉ុណ្ណោះ។ដូច្នេះ សូមអាណាព្យាបាលប្រុងប្រយ័ត្នចំពោះកូនៗលោកអ្នកឲ្យមែនទែន។
លោក Dr. Shelina Visram នៃសាកលវិទ្យាល័យ Durhan បានសំណូមពរដល់ប្រទេសទាំងអស់លើពិភពលោក គួរផ្សព្វផ្សាយអោយអាណាព្យាបាលក៏ដូចជាក្មេងៗបានយល់ដឹងចំពោះភេសជ្ជៈទាំងនេះ ជាពិសេសក្មេងអាយុក្រោម16ឆ្នាំមិនគួរត្រូវបានលើកទឹកចិត្តអោយផឹកភេសជ្ជៈទាំងនេះឡើយ ព្រោះថាវាមានជាតិកាហ្វេអ៊ីន ជាតិស្ករខ្ពស់ និងកាឡូរីខ្ពស់។







តើវីតាមីន មានសារៈប្រយោជន៏អ្វីខ្លះទៅ??
ការប្រើថ្នាំបំបាត់ឈឺចាប់ដោយខ្លួនឯងប្រយ័ត្នគ្រោះថ្នាក់!
តើយើងពិតជាត្រូវការថ្នាំបំប៉នជាតិកាលស្យូមបន្ថែមដែរទេ?
គ្រូពេទ្យស្ទើរខ្យល់ចាប់ ក្រោយពេលវះកាត់យកដុំសាច់ជាង14គក ចេញពី ក បុរសម្នាក់ ….!