ការប្រើថ្នាំបំបាត់ឈឺចាប់ដោយខ្លួនឯងប្រយ័ត្នគ្រោះថ្នាក់!
ថ្នាំបំបាត់ការឈឺចាប់ដែលអាចប្រើដោយខ្លួនឯងបាន និងដោយគ្មានវេជ្ជបញ្ជា ត្រូវបានគេហៅម្យ៉ាងទៀតថា OTC ដែលជាទូទៅគឺមានសុវត្ថិភាព និងប្រសិទ្ធភាពបើសិនជាប្រើប្រាស់បានត្រឹមត្រូវ។ ប៉ុន្តែបើសិនជាប្រើខុស អ្នកអាចនឹងធ្វើឲ្យខ្លួនឯងប្រឈមខ្លាងនឹងការប្រើលើសកម្រិត គ្រោះថ្នាក់ដល់តម្រងនោម និងផលវិបាកធ្ងន់ធ្ងរផ្សេងៗទៀត។ ដូច្នេះហើយ តើអ្នកមានដឹងថាខ្លួនឯងកំពុងតែសាងកំហុសអ្វីខ្លះដែរទេនៅពេលប្រើថ្នាំ OTC ដើម្បីបំបាត់ការឈឺចាប់?



ប្រើក្នុងកម្រិតទ្វេដង មនុស្សជាច្រើនជឿថា ថ្នាំនឹងមានប្រសិទ្ធភាពកាន់តែខ្លាំងនៅពេលប្រើវាក្នុងកម្រិតទ្វេដង។ យ៉ាងណាមិញ ការធ្វើបែបនេះវាគ្រាន់តែបង្កើនផលរំខាន ឬការពុលរបស់ថ្នាំប៉ុណ្ណោះទេ។ ឧទាហរណ៍ ការញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលច្រើនពេក ធាតុផ្សំសកម្មរបស់វានឹងនាំឲ្យពុលបាន។ ប្រើថ្នាំ OTC បំបាត់ឈឺចាប់ញឹកញាប់ពេក
អ្នកមិនគួរណាញ៉ាំថ្នាំបំបាត់ការឈឺចាប់ OTC ច្រើនជាងមួយ ឬពីរថ្ងៃក្នុងមួយខែឡើយលុះត្រាតែមានការណែនាំពីគ្រូពេទ្យ។ តើអ្នកមានដឹងទេថា ការញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលញឹកញាប់ពេកអាចប្រឈមកាន់តែខ្លាំងនឹងការខ្សោយថ្លើម និងស្លាប់ដែរទេ?



អ្នកគិតថារាល់ថ្នាំ OTC ទាំងអស់សុទ្ធតែដូចគ្នា
ខណៈពេលកំពុងតែជ្រើសរើសថ្នាំបំបាត់ការឈឺចាប់ អ្នកគួរតែចាំថា គ្រាន់តែមានថ្នាំមួយមុខនៅផ្ទះអាចប្រើបានទៅគឺបានហើយ។ ឧទាហរណ៍ ថ្នាំប្រភេទ Ibuprofen គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការហើម ឬរលាកសន្លាក់ ប៉ុន្តែវាប្រហែលជាមិនមានប្រសិទ្ធភាពបំបាត់ការឈឺក្បាលឡើយ។ ប្រើថ្នាំបំបាត់ការឈឺចាប់ OTC ជាមួយថ្នាំចេញដោយវេជ្ជបញ្ជាពីគ្រូពេទ្យ ថ្នាំមានវេជ្ជបញ្ជាជាច្រើនគឺផ្ទុកទៅដោយប៉ារ៉ាសេតាម៉ុល ហើយបើសិនជាអ្នកមិនបានមើលក្រដាសវេជ្ជបញ្ជាទេ ហើយលេបថ្នាំប៉ារ៉ាសេតាម៉ុលបន្ថែមទៀតនោះ អ្នកពិតជាមានផលរំខានច្រើនជាមិនខានឡើយ៕


មូលហេតុអ្វីបានជាអ្នកជំនាញចំណីអាហារហាមក្មេងចំពោះភេសជ្ជៈប្រភេទនេះ?
តើវីតាមីន មានសារៈប្រយោជន៏អ្វីខ្លះទៅ??
តើយើងពិតជាត្រូវការថ្នាំបំប៉នជាតិកាលស្យូមបន្ថែមដែរទេ?
គ្រូពេទ្យស្ទើរខ្យល់ចាប់ ក្រោយពេលវះកាត់យកដុំសាច់ជាង14គក ចេញពី ក បុរសម្នាក់ ….!