ឡូយកប់!! Uber និង NASA គ្រោងដាក់ដំណើរការឡានហោះនៅឆ្នាំ2020
លោក Jeff Holden ប្រធានផ្នែកផលិតកម្មរបស់ Uber បានប្រកាសក្នុងមហាសន្និបាតនៃកិច្ចប្រជុំកំពូលបណ្ដាញនៅព័រទុយហ្គាល់កាលពីថ្ងៃពុធថា រដ្ធ Los Angeles និង Dallas នឹងក្លាយជាទីក្រុងដំបូងបង្អស់សម្រាប់ដំណើរការយានយន្តចេះហោះរបស់ Uber។

Uber ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអង្គការ NASA ដើម្បីផលិតបណ្តាញគ្រប់គ្រងចរាចរខ្យល់អាកាសជំនាញសម្រាប់ទប់ស្កាត់គ្រោះថ្នាក់ចរាចរលើអាកាស។
លោក Holden មានប្រសាសន៍ថា: « UberAir នឹងធ្វើការហោះហើរតាមទីក្រុងជារៀងរាល់ថ្ងៃជាជាងការដែលធ្លាប់បានធ្វើពីមុន។ ដើម្បីឲ្យដំណើរការនេះប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព វាចាំបាច់តម្រូវឱ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យាគ្រប់គ្រងដែនអាកាស»។

មានជម្រើសផ្សេងទៀតដើម្បីវាយលុកចរាចរណ៍ផ្លូវគោកត្រូវបានបង្ហាញដោយក្រុមហ៊ុន Tesla ប៉ុន្តែមើលទៅហាក់បីដូចជាស្ថិតក្នុងទិសដៅផ្ទុយទៅនឹង UberAir ។
នៅឆ្នាំ 2017 នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានចាប់ផ្តើមក្រុមហ៊ុនសំណង់ថ្មីមួយនិងក្រុមហ៊ុនសាងសង់រូងក្រោមដីដែលមានឈ្មោះថា The Boring Company ដែលគ្រោងនឹងដំណើរការផ្លូវក្រោមដីនៅតាមទីក្រុង ដើម្បីបម្រើជាមធ្យោបាយដឹកជញ្ជូន។

ប្រភព៖sputniknews
ដោយ៖ Taylor
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ