ឡូយណាស់! ចាប់ពីឆ្នាំ២០២២ សឹង្ហបុរីនឹងដាក់ឲ្យប្រើរថយន្ដដែលមិនត្រូវការអ្នកបើកបរ
ឡូឡានដ៏ cute នេះត្រូវបានណែនាំដោយរដ្ឋាភិបាលសឹង្ហបុរី ដើម្បីសម្រួលដល់ចរាចរណ៍តាមដងផ្លូវ និង ជាមធ្យោបាយធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីជិះទៅកាន់ចំណតឡានក្រុង ឬ រថភ្លើង។

សឹង្ហបុរីសង្ឈឹមថា បច្ចេកវិទ្យាទំនើបរបស់ឡានដែលគ្មានអ្នកបើកនេះនឹងជួយដោះស្រាយបញ្ហាកកស្ទះនៅតាមដងផ្លូវ ថែមទាំងជួយសម្រួលដល់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាពិសេសដល់មនុស្សចាស់ជរា ក៏ដូចជាគ្រួសារដែលមានកូនតូចៗ។

ឡានក្រុងស្វ័យប្រវត្តិត្រូវបានគេរំពឹងថា នឹងបំពេញបន្ថែមសេវាឡានក្រុងដែលមានស្រាប់ ហើយនឹងចាប់ផ្តើមប្រតិបត្តិការក្នុងអំឡុងម៉ោងមមាញឹកបំផុត។

អ្វីដែលពិសេសគឺ អ្នកដំណើរអាចបញ្ជាគោលដៅរបស់ឡានតាមរយៈទូរសព្ទ័ដៃរបស់ពួកគេ។

ប្រទេសសឹង្ហបុរីគឺជាប្រទេសដែលមានចរាចរណ៍កកស្ទះតិចបំផុត បើប្រៀបទៅនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែប្រជាជននិយមប្រើប្រាស់មធ្យោបាយសាធារណៈ។

យ៉ាងណាមិញ ប្រទេសដែលមានប្រជាជនតិចនេះមានមហិច្ឆតាចង់ក្លាយជាអ្នកដឹកនាំសម្រាប់បច្ចេកវិទ្យាឡានគ្មានអ្នកបើកបរ។

ប្រភព៖ bbc
ដោយ៖ Taylor
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ