ក្រុមហ៊ុន Apple បានចេញមុខសូមទោសចំពោះបញ្ហាបច្ចេកទេស
កាលពីពេលកន្លងទៅនេះ Apple បានដាក់ឲ្យមានការ update កម្មវិធី MacOS តួយ៉ាងវាក៏បានស្ដែងចេញពីបញ្ហាប្រព័ន្ធសុវត្ថិភាពនៃ software ចុងក្រោយបង្អស់នេះផងដែរ។
កម្មវិធី MacOS ចុងក្រោយ បានបង្កកំហុសដោយអនុញ្ញាតឲ្យឧបករណ៍មានដំណើរការទាំងមិនចាំបាច់ប្រើលេខកូដសម្ងាត់។ អាស្រ័យហេតុនេះ Apple ក៏បានចេញមុខសូមទោសនិងជួសជុលសម្រាប់ការខូចខាត។
ខណៈពេលនេះ វិស្វករជំនាញបានកំពុងតែកែប្រែកំហុសដែលទាក់ទងទៅនឹងបញ្ហាប្រព័ន្ធសុវត្ថិភាព។
ក្រុមហ៊ុនបន្ថែមទៀតថា៖ “ នៅព្រឹកនេះចាប់ពីម៉ោង 8 រហូតដល់ថ្ងៃព្រហស្បតិ៍ អ្នកប្រើប្រាស់អាចទាញយកបាននូវកម្មវីធី update ចុងក្រោយដែលនឹងបំពេញចន្លោះខ្វះខាត លើប្រព័ន្ធទាំងអស់ដែលកំពុងដំណើរការ វាគឺជាកំណែទម្រង់ក្រោយគេបង្អស់របស់ MacOS High Sierra” (10.13.1) ។
ក្រុមហ៊ុននិយាយថា៖ “សុវត្ថិភាពគឺជាអាទិភាពចម្បងសម្រាប់អ្នកប្រើប្រាស់របស់Apple ហើយវាជារឿងមួយដែលគួរឲ្យសោកស្ដាយសម្រាប់កំហុសនេះ។”
ប្រភព៖BBC
ដោយ៖Taylor