Tesla Roadster ជាឡានលឿនដូចហោះ
កាលពីសប្ដាហ៍មុន Tesla បានដាក់បង្ហាញរថយន្ដស្ព័រអូតូដ៏ថ្មីស្រឡាង ដែលអាចបើកពីល្បឿនពី 0ដល់60ម៉ាយ ក្នុង1ម៉ោង ចំនាយពេលត្រឹមតែ 1.9វិនាទី។ ដោយសារល្បឿនផ្ដាច់ព្រលឹងនេះបានធ្វើឲ្យTesla Roadster ក្លាយជាឡានដែលមានល្បឿនលឿនជាងគេក្នុងលោក។

នាយកប្រតិបត្តិលោក Elon Musk បានបង្ហោះក្នុង Twitter ថា៖ Roadster ជំនាន់ក្រោយអាចនឹងមានសមត្ថភាពក្នុងការហោះបានរយៈពេលខ្លី។

គាត់បានបន្ថែមទៀតថា រយៈពេល1.9វិនាទីនេះអនុញ្ញាតឲ្យ Tesla Roadster យកឈ្នះឡានស្ព័រដែលមានកន្លងមកទាល់តែ30វិនាទី។
ចំពោះភាពដែលអាចទៅរួចនៃរថយន្ដហោះបាន Elon បាននិយាយថា៖ បច្ចេកវិទ្យា rocket អាចនឹងត្រៀមដាក់បញ្ចូលសម្រាប់ការអភិវឌ្ឍថ្មីនាពេលខាងមុខ។

យ៉ាងណាមិញ មានក្រុមហ៊ុនជាច្រើនដែលកំពុងស្វាហាប់ផលិតឡានចេះហោះនិងបើកបរលើថ្នល់បាន។
Elon ក៏បានបង្ហើបពីលក្ខណៈពិសេសនៃឡានស្ព័រកង់បួនដដែលនេះអំពីសមត្ថភាពក្នុងការបើករំលងឧបសគ្គ។

ប្រភព៖CNN
ដោយ៖Taylor
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ