ឆឺតៗ!! បើកឡានបណ្ដើរកម្មង់ Starbucks បណ្ដើរតាមរយៈ GM App
យើងអាចញ៉ាំកាហ្វេយ៉ាងមានសេចក្ដីសុខកំឡុងពេលបើកបរបាន ដោយសារជើងទម្រកែវក្នុងឡាន។ ដោយឡែកបច្ចេកវិទ្យាថ្មីរបស់ GM App នេះ អនុញ្ញាតឲ្យយើងកុម្ម៉ង់កាហ្វេ Starbucks និង នំដូណាត់ Dunkin’ Donuts ស្របពេលដែលកាន់ចង្កូត។

កាន់តែឡូយទៅទៀតនោះ ការកុម្ម៉ង់ស្លាបមាន់ក្ដៅ ឬ កក់បន្ទប់សណ្ឋាគារអស់ជាបញ្ហាចោទទៀតហើយ។ សម្រាប់ម្ចាស់រថយន្ដទំនើបដូចជា Chevrolet, Buick, GMC, Cadillace 2017 ឬ 2018 នោះកម្មវិធី Market Place នឹងបង្ហាញលើអេក្រង់កុំព្យូទរ័។

ងាយៗ!! គ្រាន់តែចុចទៅលើ icon ទាំងនោះ អ្នកអាចបញ្ជាទិញភេសជ្ជៈនិងចំណីអាហារ ព្រមទាំងធ្វើការកក់ភោជនីយដ្ឋាននានាដែលមានដៃគូជាមួយ GM ។

វាអាចនឹងពិបាកបន្ដិចសម្រាប់ហាងតូចតាចប្រចាំថ្ងៃ ប៉ុន្ដែបង្កភាពងាយស្រួលសម្រាប់អ្នកចូលចិត្តប៊្រេនៗ។

មើលមកវាហាក់បីដូចជារញ៉េរញ៉ៃបន្ដិច យ៉ាងណាមិញវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកបើកបរថែមទាំងចំណេញពេលវេលាផងដែរ។
ក្នុងរយៈពេលពី 12 ទៅ 18 ខែខាងមុខនេះ GMនឹងដាក់ឱ្យដំណើរការសេវានេះទៅលើរថយន្តប្រហែល 4 លានគ្រឿងនៅសហរដ្ឋអាមេរិក។
ប្រភព៖ CNN
ដោយ៖ Taylor
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ