ដំណឹងល្អសម្រាប់បងប្អូនដែលមានជំងឺគេងមិនលក់

1645 Views
December 7, 2017

ដំណឹងល្អសម្រាប់បងប្អូនដែលមានជំងឺគេងមិនលក់ ព្យាបាលដោយមិនអស់ប្រាក់ អ្នកនឹងបានគេងលក់ស្កប់ស្កល់
ជួយ share ចែកគ្នាដឹងផង!
*ការប្រើប្រាស់ថ្នាំងងុយដេក គឺវាបានប៉ះពាល់ទៅដល់សុខភាពរបស់អ្នកដែលមានដូចជា៖
– ធ្វើអោយវិលមុខ
– ធ្វើអោយមានបាត់បង់ការចងចាំ ហើយនិងភ្លេចភ្លាំង
– ទល់លាមក
– ឈឺក្រពះ
– ថយចុះចង្វាក់ដកដង្ហើម (វាអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមានជំងឺសួតដូចជំងឺស្ទះសួតរ៉ាំរ៉ៃនិងជំងឺហឺត)។
*វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖
*វិធីទី១៖
ធាតុផ្សំដែលអ្នកត្រូវការ៖
– ចេកណាំវ៉ា ឬចេកពងមាន់ បួនប្រាំផ្លែ

 

 

 

 

 

 

 

– ទឹកក្តៅ (ចំណុះទឹកក្តៅត្រឹមលិចលើផ្លែចេកបន្តិច)
– សូមប្រាកដថាអ្នកបានប្រើផ្លែចេកដែលគ្មានសារធាតុគីមី។
* វិធីធ្វើ៖
– បកសំបកចេញហើយកាត់វាជាកង់ៗ

 

 

 

 

 

– ចាក់ទឹកក្តៅចូល ហើយទុកអោយវាពុះក្នុងរយៈពេល១០នាទី។

 

 

 

* របៀបប្រើប្រាស់៖
ចូរអ្នកផឹកវាមួយម៉ោងមុនពេលចូលដេកនោះអ្នកនឹងអាចគេងលក់ស្រួលជាងមុនជាមិនខានឡើយ។

 

 

 

*វិធីទី២៖
– យកស្លឹកគ្រៃទាំងមូល ទាំងស្លឹក ដើម ឫស ចំនួន៤ដើម លាងឲ្យស្អាត ដាក់ស្ងោរទឹក១លីត្ររយៈពេល១០នាទី រួចយកទឹកវាពិសា១ ឬ ២កែវមុនគេង ១ម៉ោង អ្នកនឹងឆាប់បានគេងលក់ជាមិនខាន។

 

 

 

 

 

 

 

 

 

 

 

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត

ប្រភព៖ eangsophalleth

Facebook Comment