តោះទៅមើលឡានហោះថាឡូយប៉ុណ្ណា!!

542 Views
December 16, 2017

ក្រុមហ៊ុន​ Samson Motor បានចូលរួមក្នុងការប្រកួតបង្កើតឡានហោះតំបូងបង្អស់របស់ពិភពលោក​ ដែលអាចហោះបានក្នុងល្បឿន 320km/h​ អមដោយស្លាបពីរ។​

ឡាននេះនឹងបញ្ចេញលក់នៅឆ្នាំ២០១៨ខាងមុខនេះ ជាមួយតម្លៃកប់ពពកគឺ​ £90,000 ($120,000)។

ឡានហោះនេះមានកង់បី​ និងកន្លែងអង្គុយពីរ ហើយមានប្រវែង5.1ម៉ែត្រនៅលើដី 6.3ម៉ែត្រនៅលើមេឃ។​

អ្វីដែលពិសេសនោះគឺស្លាបឡានអាចបត់និងពន្លាតាមចិត្ត។​ ជាធម្មតាបើគ្មានស្លាបអមទេ ឡាននេះអាចបើកបានលើគោកក្នុងល្បឿន 160km/h និង ​320km/h នៅលើអាកាស។

វាពិបាកបន្តិចត្រង់ថា អ្នកមិនអាចចេះតែចុះចតតាមអំពើចិត្តនោះទេ​ ចាំបាច់ត្រូវចុះចតតាមព្រលានយន្ដហោះ។​

ប្រភព៖ Dailymail

ដោយ៖​Taylor

Facebook Comment

Related Articles