ទូរស័ព្ទទាំង៩នេះ ប្រាកដជាធ្វើឲ្យអ្នកអានចង់បានមកនែបនិត្យ!!
- IPhone X
IPhone X ជាម៉ូដែលថ្មីបំផុតរបស់ Apple ដែលអាចការពារជម្រាបទឹកបានដោយសារតែកញ្ចក់មុខក្រោយរបស់វា។ បំពាក់ដោយអេក្រង់ LED 5.8 អ៊ីញនិងកាមេរ៉ាច្បាស់ក្រឡែត។ ដោយសារស្អាតនិងទំនើបបែបនេះហើយទើបមានតម្លៃថ្លៃកប់ពពកចាប់ពី $999 ឡើងទៅ។

- Google Pixel 2
អ្វីដែលធ្វើឲ្យ Google Pixel 2 ល្អជាងគេគឺដោយសារកាមេរ៉ាច្បាស់អស់ស្ទះ 12-megapixel ហើយទូរសព្ទ័ដែលមានអេក្រង់5អ៊ីញនេះមានល្បឿនលឿនជាងមុខនិងមានការ update ថ្មីៗនៅក្នុង Android។ ស្របគ្នានេះដែរ Google Pixel 2ក៏មានបងធំរបស់វាដែរគឺ Pixel 2 XL ដែលមានអេក្រង់ 6អ៊ីញ។

- Samsung Galaxy S8 Active
បើអ្នកចង់បានទូរសព្ទ័ដែលធន់នឹងទឹក នោះអ្នកគួរពិចារណាគិតគូរយក Galaxy S8។ ទូរសព្ទ័នេះរុំពទ្ធ័ដោយដែកប៉ុន្ដែកុំភយ័អី វាអត់ឆក់ទេ លើសពីនេះថ្មវាមានសមត្ថភាព 4000mAh។ ប៉ុន្ដែគួរឲស្ដាយវាមានលក់តែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះក្នុងតម្លៃ $850។

- LG V30
បំពាក់ដោយអេក្រង់6អ៊ីញ និងកាមេរ៉ាពីនៅខាងក្រោយ។ LG V30 គឺជាម៉ូដែលល្អបំផុតរបស់ LG ដែលមានកម្មវិធីពិសេសៗដូចជា ការស្គេនសម្លេងនិងមុខ ការថតវីដេអូលើអេក្រង់ជាដើម។

- Motorola Moto X4
ហាក់បីដូចជាស្ងាត់ឈ្មោះកន្លងទៅ ឥឡូវនេះ Motorola ត្រឡប់មកវិញជាមួយនឹងម៉ូដែលថ្មីស្រឡាង ដែលមានកាមេរ៉ាក្រោយពីរ និង memory ធំជាងមុន។ ចំណែកតម្លៃវិញសមរម្យទទួលយកបានគឺ $400 ឬ $349។

- IPhone 8 និង IPhone 8 Plus
មិនខុសពី IPhone X ប៉ុន្មាននោះទេ IPhone8 និងIPhone 8 Plus ក៏មានការវិវត្តថ្មីដែរគឺកញ្ចក់មុខក្រោយ កាមេរ៉ាច្បាស់ក្រឡែត ព្រមទាំងសាកថ្មឥតខ្សែ។ តម្លៃថោកជាង IPhone X បន្ដិចគឺ $699ឡើងទៅសម្រាប់ IPhone8 និង $799 សម្រាប់ IPhone 8 Plus។

- Samsung Galaxy Note 8
Samsung បានរចនា Galaxy Note 8 ឲ្យល្អបំផុតអមមកជាមួយប៊ិច បំពាក់ដោយកាមេរ៉ាពីរ និង app ឥតកំណត់ជាច្រើន។ លើសពីនេះទៅទៀតអ្នកប្រាកដជាអស់បារម្ភនឹងការថតរូបក្នុងទឹកតទៅទៀតហើយ។

- LG G6
ធន់នឹងទឹក ព្រមទាំងសមត្ថភាពថ្ម 3300mAH ធ្វើឲ្យ LG G6 កាន់តែអស្ចារ្យ ហើយសាកថ្មឥតខ្សែទៀតផង។ ទូរសព្ទ័នេះមានអេក្រង់ 5.7 អ៊ីញនិងកាមេរ៉ាពីរ។

- Sony Xperia XZ Premium
Sony ល្បីជាងគេក្នុងការផលិតទូរសព្ទ័ដែលធន់នឹងទឹក យ៉ាងណាមិញ XZ Premium នេះមានរូបរាងល្អប្រណិត ជាមួយនឹង 4K display អមជាមួយនឹងកាមេរ៉ា 19-megapixel slow motion វីដេអូនិងល្បឿនដ៏លឿន។លើសពីនេះអ្នកអាចប្រើវាក្រោមទឹកជម្រៅ 1.5m ក្នុងរយៈពេល30នាទី។

ប្រភព៖Cnet
ដោយ៖Taylor
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ