មានសង្ឃឹមហើយ! វ៉ាក់សាំងមហារីកថ្មីបានធ្វើតេស្តលើសត្វកណ្ដុរ លទ្ធផលចុងក្រោយ…

1245 Views
February 3, 2018

យោងតាមការស្រាវជ្រាវចុងក្រោយនេះ បានបង្ហាញដំណឹងល្អសម្រាប់ពិភពលោក ក្រោយពីអ្នកវិទ្យាសាស្រ្តបានសាកល្បងវ៉ាក់សាំងថ្មីទៅលើសត្វកណ្តុរ ហើយឃើញថាមានលទ្ធផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើល។

 

 

 

 

 

 

វ៉ាក់សាំងថ្មីនេះត្រូវបានគេអះអាងថា បានរំលាយដុំសាច់ទាំងអស់នៅក្នុងខ្លួនសត្វកណ្តុរតែម្ដង ដែលនេះជាលទ្ធផលដ៏អស្ចារ្យ។ ក្នុងការពិសោធន៍ អ្នកវិទ្យាសាស្រ្តបានសាកល្បងចាក់វ៉ាក់សាំងលើសត្វកណ្ដុរ ចំនួន៩០ក្បាល ហើយវ៉ាក់សាំងបានរំសាយដុំសាច់មហារីកដោយជោគជ័យ ក្នុងខ្លួនកណ្ដុរចំនួន៨៧ក្បាល ដែលពេលនេះ ពួកវាគ្មានមហារីកនៅក្នុងខ្លួនទៀតទេ។ ក្នុងនោះ ដុំមហារីកជាច្រើនប្រភេទត្រូវបានរលាយអស់ ដូចជា មហារីកសុដន់ ជាដើម។

 

 

 

 

 

 

ដូច្នេះ ពេលនេះ ការសាកល្បងនឹងចាប់ផ្ដើមនាពេលឆាប់ៗ ទៅលើអ្នកជម្ងឺមហារីកកូនកណ្ដុរ (lymphoma) ដំណាក់កាលស្រាល ចំនួន១៥នាក់ ដើម្បីធ្វើការពិសោធន៍ថា វ៉ាក់សាំងនេះអាចជួយរំលាយដុំមហារីករបស់មនុស្ស ឲ្យដូចជាសត្វកណ្ដុរពិតមែនដែរឬទេ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ nydailynews

 

 

Facebook Comment