ច្បាស់ដូចថ្ងៃ Samsung មិនត្រឹមតែផលិត Smart Phone ប៉ុណ្ណោះទេ ថែមទាំងផលិតអាវុធសង្គ្រាមផងដែរ (មានវីដេអូ០
ប្រសិននិយាយដល់ឈ្មោះ «សាំស៊ុង (Samsung)» មនុស្សជាច្រើននឹងនឹកដល់ Smart Phone ឬ គ្រឿងអេឡិចត្រូនិក បោះ ប៉ុន្តែគ្មាននរណាទៅគិតដល់ថា Samsung ក៏មានផលិតឧបករណ៍តិចណូឡូហ្ស៊ីសម្រាប់ធ្វើសង្គ្រាមផងដែរ ។
នៅក្នុងឆ្នាំ ១៩៧៧ ក្រុមហ៊ុនសាំសុង បានបើកក្រុមហ៊ុនពាក់ព័ន្ធនឹងបច្ចេកវិជ្ជាអាវុធសង្គ្រាម ដោយប្រើឈ្មោះថា « Samsung Techwin» ។ បន្ទាប់មក នៅក្នុងឆ្នាំ ១៩៨០ Samsung Techwin ក៏បានឆ្ពោះចូលឧស្សាហកម្មបច្ចេកវិជ្ជាការពារប្រទេស ។ គ្រាដំបួង Samsung Techwin ផលិតម៉ាស៊ីនយន្តហោះជាមួយក្រុមហ៊ុន General Electric សម្រាប់ប្រើក្នុងប្រទេសកូរ៉េ ។ តមកក្នុងឆ្នាំ ១៩៨៤ Samsung Techwin បានផលិតរថក្រោះ K9 Thunder ដែលជាយុទ្ធោករណ៍សង្គ្រាម មានបំពាក់កាំភ្លើងធំ ១៥៥ មម ដែលពេលនោះ Samsung Techwin ក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយនៅក្នុងប្រទេសកូរ៉េខាងត្បូង មានអាវុធប្រភេទសង្រ្គាមផ្សេងៗជាច្រើនទៀត ដូចជាឧទ្ធម្ភាគចក្រ កាំភ្លើងបាញ់ធំ យន្ដហោះ ជាដើម ។



បន្ទាប់មក នៅឆ្នាំ ១៩៩៧ Samsung Techwin ក៏បានផលិតយន្តហោះប្រដេញ KF-16 មុនបញ្ជូនទៅកងអាកាស Korean Aerospace Industries ក្នុងឆ្នាំ ១៩៩៩ ។ បន្ទាប់មកទៀត ក៏បានផលិតមនុស្សយន្តធ្វើសង្គ្រាម Samsung SGR-1 សម្រេចគោលដៅបានជាង ៣ គីឡូម៉ែត្រ ដោយដំឡើងកាំភ្លើងយន្ត 5.5 មម និង ក្បាលគ្រាប់ 40 មម ដែលត្រូវបានបញ្ជូនទៅប្រចំការ ក្នុងតំបន់គ្មានយោធាដែលជាព្រំដែន រវាងកូរ៉េខាងត្បូង និង កូរ៉េខាងជើង ។



នៅក្នុងឆ្នាំ ២០១៥ Samsung Techwin បានផលិតយានយន្តគ្មានមនុស្សបើក STAR (Samsung Techwin Autonomous Robots)
และในปี ค.ศ. 2015 Samsung Techwin ได้มีการผลิตยานพาหนะไร้คนขับ STAR (Samsung Techwin Autonomous Robots) ដើម្បីប្រើក្នុងការល្បាតមូលដ្ឋាន ៕



អរគុណទិន្នន័យពី : wittyfeed , jarm ,Kadrun
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ