ធ្លាយរូបថតនិយាយទូរស័ព្ទមើលមុខគ្នាដំបូងបង្អស់លើពិភពលោក! ការពិតមានតាំងពីឆ្នាំ…
បច្ចេកវិទ្យាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យមនុស្សយើងតាមស្ទើរតែមិនទាន់ឡើយ។ ការពិត បច្ចេកវិទ្យាខ្លះបានកើតឡើងជាច្រើនឆ្នាំណាស់មកហើយ គ្រាន់តែអ្នកវិទ្យាសាស្រ្តយកមកអភិវឌ្ឍបន្ដ។


តួយ៉ាង ដូចជា បច្ចេកវិទ្យាផ្នែកទំនាក់ទំនងដែលកាន់តែទៅមុខ ធ្វើឲ្យពិភពលោកដ៏ធំធេងក្លាយជាភូមិដ៏តូចមួយដោយសារតែមនុស្សអាចទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល មិនថាក្នុងស្រុក ឬ ឆ្លងប្រទេស និង ឆ្លងទ្វីបនោះទេ។ ជាក់ស្ដែង ការនិយាយទូរស័ព្ទដោយប្រើវិឌីអូមើលមុខគ្នា (Video Call) កំពុងតែពេញនិយមណាស់នាពេលបច្ចុប្បន្ន ឲ្យតែមានអ៊ីនធើណែតគ្រប់គ្រាន់។ លោកអ្នកប្រហែលជាស្មានថា បច្ចេកវិទ្យានេះទើបតែត្រូវបានបង្កើតឡើង។ ការពិតនោះ លោកអ្នកយល់ខុសហើយ Video Call មិនមែនទើបតែកើតឡើងថ្មីៗនោះទេ។


តាមប្រភពព័ត៌មានបែកធ្លាយ លោក Gregorio Zara អ្នកវិទ្យាសាស្រ្តជនជាតិហ្វីលីពីន ជាអ្នករកឃើញបច្ចេកវិទ្យានិយាយទូរស័ព្ទមើលមុខគ្នារវាងមនុស្ស២នាក់ដំបូងបង្អស់ ដែលកាលនោះគឺមើលមុខគ្នាតាមរយៈទូរទស្សន៍។ នៅពេលដែលលោកប្រើសាកល្បងក៏មានការផ្ដិតយករូបថតបែបនេះឯង។ គួរឲ្យស្ដាយ ពេលនោះ ការប្រើទូរស័ព្ទបែបនេះមានតម្លៃថ្លៃពេក ដូច្នេះជនសាមញ្ញ ពលរដ្ឋធម្មតាគ្មានលទ្ធភាពប្រើប្រាស់ឡើយ។



លោក Gregorio Zara បានផលិតវាឡើងនៅអំឡុងឆ្នាំ១៩៥៤ គិតមកដលសព្វថ្ងៃគឺជាង៦០ឆ្នាំមកហើយ។ ក្រោយមកទើបនៅសតវត្ស៦០ មានក្រុមហ៊ុនទូរស័ព្ទធំៗ ព្យាយាមយកបច្ចេកវិទ្យារបស់លោកមកច្នៃដែរ ប៉ុន្ដែនៅតែមានតម្លៃថ្លៃដូចគ្នា ទើបមិនទទួលបានជោគជ័យ។ ចុងក្រោយ លោក Gregorio Zara ក៏ទទួលមរណភាពនៅឆ្នាំ១៩៧៨៕





ប្រភព៖ viral4real
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ