ការលុបចោលលិខិតឆ្លងដែនរបស់ជនជាតិទួរគីគឺប្រឆាំងនឹងច្បាប់ក្នុងស្រុក និងអន្តរជាតិ

កាលពីថ្ងៃសៅរ៍ វេទិកាសន្តិភាព និងយុត្តិធម៌ (PPJ) បានចេញផ្សាយរបាយការណ៍មួយដែលមានឈ្មោះថា “ការលុបចោលលិខិតឆ្លងដែនទួរគី និងការរារាំងសេរីភាពក្នុងការធ្វើដំណើរ” ដែលបានបង្ហាញថាការលុបចោលលិខិតឆ្លងដែនមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសទួរគីក្នុងអំឡុងពេលដែលមានភាពអាសន្នកើតឡើងគឺប្រឆាំងនឹងច្បាប់ក្នុងស្រុក និងអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សផងដែរ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃទួរគីលោក Süleyman Soylu បាននិយាយកាលពីខែធ្នូថាលិខិតឆ្លងដែនចំនួន ២៣៤ ៤១៩ ត្រូវបានដកហូតវិញដែលជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើចលនាGülen ដែលត្រូវបានគេចោទប្រកាន់ដោយរដ្ឋាភិបាលថាជាអ្នកនៅពីក្រោយខ្នងនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យនៅឆ្នាំ ២០១៦ ។
យោងតាមរបាយការណ៍របស់ PPJ “ទោះបីជាវាត្រូវបានគេគិតទុកជាមុនតាមមាត្រា ២៣ នៃរដ្ឋធម្មនុញ្ញដែលសេរីភាពក្នុងការធ្វើដំណើរអាចត្រូវបានដាក់កម្រិតដោយការសម្រេចតាមផ្លូវតុលាការ ការស៊ើបអង្កេតបទឧក្រិដ្ឋ ឬការកាត់ទោស បុន្តែវាត្រូវបានកែប្រែរជាជាមួយនឹងការសម្រេចរបស់តុលាការ ដែលថាការហាមឃាត់ នៃសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរគឺនៅជាមួយនឹងការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃក្នុងយោងតាមមាត្រា ២២ នៃច្បាប់ស្តីពីលិខិតឆ្លងដែនដែលវាផ្ទុយនឹងច្បាប់ និងមិនស្របតាមរដ្ឋធម្មនុញ្ញ។ ដោយសារតែមានបញ្ហាច្បាប់បែបនេះហើយធ្វើអោយលិខិតឆ្លងដែនរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានលុបចោលដោយបទប្បញ្ញត្តិនៃក្រឹត្យលេខ ៦៦៧ និងលេខ ៧៧៣ ហើយផ្នែកមួយដ៏ល្អនៃបទប្បញ្ញត្តិគឺមិនអនុញ្ញាត្តិអោយមានសេរីភាពក្នុងការធ្វើដំណើរ។
គួរបញ្ចាក់ផងដែរថា បន្ទាប់ពីមានការធ្វើរដ្ធប្រហារដ្ឋប្រហារមួយនៅខែកក្កដាឆ្នាំ ២០១៦ រដ្ធាភិបានទួរគីបានប្រកាសដាក់រដ្ធនៅក្នុងស្ថានភាពអាសន្ន ដែលបានបង្កើតឡើងដោយចេតនាដើម្បីថ្កោលទោសពួកអ្នកប្រឆាំងចំពោះការស្លាប់ស៊ីវិលដោយបានបណ្តេញចេញពីការងាររបស់ពួកគេ និងការចាប់ខ្លួនពួកគេ។
ប្រភព៖ Turkish Minutes