រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបំពេញទស្សនកិច្ច ក្នុងប្រទេសស៊ុយអែតបង្ករការភ្ញាក់ផ្អើល
លោក RI Yong-ho រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបានបំពេញ ទស្សនៈកិច្ច នៅក្នុងទីក្រុង Stockholm ប្រទេស ស៊ុយអែតដែលវាបានបង្កជាការភ្ញាក់ផ្អើល យ៉ាងខ្លាំងសម្រាប់ពិភពលោក។

ក្នុងនោះដែរការមកកាន់ទីក្រុង Stockholm របស់រដ្ឋមន្រ្តីការបរទេស កូរ៉េខាងជើងគឺលោក Ri Yong-ho បានធ្វើការជូបពិភាក្សាជាមួយនឹង នាយករដ្ឋមន្រ្តីស៊ុយអែត Stefan Lofven អំពីបញ្ហាផ្សេងៗនៃប្រទេសទាំង ២។


យ៉ាងណាមិញតាមរយៈអ្នកជំនាញបានបង្ហើបថាជំនួបគ្នារវាងភាគី ស៊ុយអែត ជាមួយនឹងកូរ៉េខាងជើងគឺអាចក្លាយជាស្ពានមួយសម្រាប់ដមណើរការនៃជំនួប រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ដែលត្រូវបានគេរំពឹងថានឹងអាច កើតឡើងក្នុងពេលឆាប់ៗខាងមុខ។


តាមរយៈកិច្ចពិភាក្សាបញ្ហាចំបងដែលប្រទេសស៊ុយអែតលើកឡើងជាមួយនឹងប្រទេសកូរ៉េខាងជើងគឺទាក់ទងនឹងការបន្ថយកម្តៅនៅក្នុងឧបទ្វីបកូរ៉េ ហើយលោកនាយករដ្ឋមន្រ្តីស៊ុយអែតបញ្ជាក់ថា ខាងស្ថានទូតស៊ុយអែត ដែលប្រចាំក្នុងប្រទេសកូរ៉េខាងជើងគឺជាតំណាងសម្រាប់សហរដ្ឋអាមេរិកផងដែរ។



គួរបញ្ជាក់ថាបញ្ហានៅក្នុងឧបទ្វីបកូរ៉េហាក់មានភាពធូរស្បើយច្រើន ក្រោយពីមាន ជំនួបគ្នារវាងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសបងប្អូនកូរ៉េទាំង ២ នៅក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្វីដែលកាន់តែ ពិសេសទៀតនោះគឺជំនួបគ្នារវាងមេដឹកនាំ Kim Jong-un និងមេដឹកនាំ កូរ៉េខាងត្បូង Moon Jae-in គឺអាចនឹងកើតមាននាពេលដ៏ខ្លីខាងមុខ៕
ប្រភព៖ BBC
ដោយ៖ វិសាល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង នៅសាធារណរដ្ឋកូរ៉េ