ហ្វីលីពីនគ្រោងដោះស្រាយបញ្ហាតំបន់សមុទ្រភាគខាងត្បូងជាមួយចិន ខណៈដែលប្រេង និងហ្គាសគឺជាកំណប់នៃតំបន់នេះ
ប្រទេសហ្វីលីពីនគ្រោងនឹងស្វែងរកដំណោះស្រាយជាមួយនឹងប្រទេសចិនជុំវិញបញ្ហា ដែនសមុទ្រភាគខាងត្បូង ខណៈពេលដែលប្រេង និងហ្គាសត្រូវបានគេដឹងថាជា កំណប់ធម្មជាតិនៅក្នុងតំបន់នោះ។

យ៉ាងណាមិញតាមរយៈការបញ្ជាក់ពីសំណាក់ទីក្រុងម៉ាលីលបានឲ្យដឹងថា កាលពីខែ កុម្ភះ កន្លងមកនេះ ប្រទេសហ្វីលីពីន និងចិន បានបង្កើតតំបន់ពិសេសសម្រាប់ ប្រទេសទាំង ២ ក្នុងការស្វែងរក ប្រេង និងឧស្ម័នហ្គាសរួចរាល់ហើយ ដែលតំបន់ ទាំងនោះភាគីទាំងសងខាងសុទ្ធតែអះអាងថាជាកម្មសិទ្ធរៀងៗខ្លួន។



បន្ទាប់បីបង្កើតតំបន់ពិសេសសម្រាប់ប្រទេសទាំង ២ រួចហើយ លោក Jose Sanata Romana រដ្ឋទូតហ្វីលីពីនប្រចាំប្រទេសចិនបានផ្តល់កិច្ចសម្ភាសន៍ថា ប្រហែលជា ២ ឬ ៣ខែខាងមុខទៀតយើងនឹងទទួលបានលទ្ធផលពីការបង្កើត តំបន់ពិសេសសម្រាប់ប្រទេសទាំង ២។


គួរបញ្ជាក់ថាប្រទេសចិនបានងះអាងតំបន់ជាច្រើននៅក្នុងសមុទ្រចិនភាគខាងត្បូងគឺស្ថិតនៅក្នុងដែនរបស់ខ្លួន ដែលក្នុងនោះវាបានបង្ករទៅជាជម្លោះដែល ក្នុងនោះ មានប្រទេស ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម កោះតៃវ៉ាន់ និងហ្វីលីពីន បានជំទាស់នឹងការអះអាងរបស់ប្រទេសចិន៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង នៅសាធារណរដ្ឋកូរ៉េ