ទាហានភូមា៧នាក់ជាប់គុកក្រោយសម្លាប់ជនភាគតិចរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់

335 Views
April 11, 2018
Tags:

តុលាការនៅក្នុងប្រទេសភូមាបានសម្រេចឃាត់ខ្លួនយោធាចំនួន ៧ នាក់ បន្ទាប់ពីរកឃើញថាពួកគេបានជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃទៅលើជនភាគតិចរ៉ូហ៊ីងយ៉ាកាលពីឆ្នាំមុន។

 

នៅក្នុងផេកផ្លូវការណ៍របស់បញ្ជាការយោធាភូមាឲ្យដឹងថាក្នុងចំណោមទាហានទាំង ៧ នាក់ គឺមាន ៤នាក់គឹមានមុខតំណែងជាមេបញ្ជាការ ហើយ ៣ នាក់ផ្សេង ទៀតគឺជាទាហានដែលនៅថ្នាក់ក្រោម ដោយពួកគេត្រូវបានចោទប្រកាន់ពី បទសម្លាប់មនុស្ស នៅក្នុងតំបន់ Inn Din ដែលជាទីតាំងលំនៅរបស់ ជនភាគតិច រ៉ូហ៊ីងយ៉ា។

 

 

 

 

ក្នុងនោះដែររដ្ឋាភិបាលភូមាក្រោមការដឹកនាំរបស់លោកស្រី ស៊ូ ជី ដែលធ្លាប់មាន រហ័សនាមថាមាតាប្រជាធិបតេយ្យហាក់មានភាពបិទបាំងនូវព័ត៌មានមួយចំនួនមិនចង់បង្ហាញ ខណៈពេលដែលក្រុមអ្នកសារព័ត៌មាន Reuter ចំនួន ២ នាក់ ដែលបានចុះយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុកំពុងតែស្ថិតក្រោម ការឃុំឃាំងក្នុងគុកប្រទេសភូមានៅឡើយ។

 

 

 

 

 

បញ្ជាក់ថាករណីសម្លាប់រង្គាលផ្តាច់ពូជទៅលើក្រុមជនភាគតិចរ៉ូហ៊ីងយ៉ាពីសំណាក់ រដ្ឋាភិបាលលោកស្រី ស៊ូជី ត្រូវបានគេចាត់ទុកថាជាអំពើរព្រៃផ្សៃប្រចាំទសវត្ស មិនធ្លាប់មាន ចាប់តាំងពីប្រទេសភូមាផ្លាស់ប្តូរមេដឹកនាំមក ជាមួយគ្នានេះ សហគមន៍អន្តរជាតិបានថ្កោលទោសចំពោះទង្វើរទាំងអស់នេះ ដោយពួកគេ បានហៅវាថា ជាការប្រល័យពូចសាសន័យ៉ាងសាហាវបំផុត៕

 

 

 

 

 

 

 

Tags:

Facebook Comment