ចិនបង្ហាញសាច់ដុំអាកាសដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក(មានវីឌីអូ)

1232 Views
May 9, 2018

កាលពីថ្ងៃអង្គារម្សិលមិញនេះកងកម្លាំងអាកាសរបស់ប្រទេសចិនបានបង្ហាញយប្តហោះចម្បាំង Y-20 របស់ខ្លួនដែលអាចផ្ទុកទាហានបានច្រើនជាងគេបំផុត នៅក្នុងពិភពលោកនេះបើយោងតាមសារព័ត៌មាន Global Time Report បានចុះផ្សាយ។

នៅមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសកម្មភាពហ្វឹកហ្វាត់បង្ហាញពីសំនាក់យោធាប្រទេសចិន ហើយក្នុងនោះយន្តយហោះចម្បាំងសម្រាប់ផ្ទុកយោធា Y-20 បានបង្ហាញខ្លួន ដោយបិទសញ្ញាទង់ជាតិចិននៅពីក្រោយផងដែរ។

 

 

ជាមួយគ្នានេះ Y-20 របស់ប្រទេសចិនគឺបានវ៉ាដាច់ក្នុងនាមជាយន្តហោះចម្បាំង ធំជាងគេរបស់ពិភពលោក ដែលកាលពីឆ្នាំ ២០១៥ គឺយន្តហោះ C-17 របស់អាមេរិកបានគ្រប់គ្រងតំណែងនេះ។

 

 

បន្ទាប់ពីបង្ហាញយន្តហោះដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកហើយ ប្រទេសចិនបានក្លាយទៅជាប្រទេសទី ៣ ក្នុងពិភពលោកដែលមានការលូតលាស់ ខាងវិស័យយោធាអាកាសយ៉ាងខ្លាំងក្លា៕

ប្រភព៖​Sputnik

 

វីឌីអូខាងក្រោម៖

Facebook Comment