មុនជំនួបរវាង Trump និង Kim Jong-un សហរដ្ឋអាមេរិកបញ្ជូន នាវាចម្បាំងទៅជប៉ុន

មុនពេលដែលមានជំនួបគ្រោងធ្វើឡើងរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Trump ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង Kim Jong-un សហរដ្ឋអាមេរិក បានធ្វើការ បញ្ចុននាវាចម្បាំងរបស់ខ្លួនទៅកាន់ប្រទេសជប៉ុន។
តាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការបញ្ចូននាវាចម្បាំងទៅក្នុងប្រទេសជប៉ុនគឺជាការរឹតបន្តឹងសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកដែលនាវាទាំងនោះមានសមត្ថភាពរាំងស្កាត់មីស៊ីល បានផងដែរ។
យ៉ាងណាមិញគេសង្កេតឃើញថាការរៀបចំបញ្ចូននាវាចម្បាំងរាំងស្កាត់មីស៊ីលមកកាន់ប្រទេសជប៉ុនគឺជាការរាយបន្ទាត់ការពារការវាយប្រហារណាមួយដែលអាចកើតឡើងពីសំណាក់ប្រទេសកូរ៉េខាងជើង ដែលមេដឹកនាំប្រទេសមួយនេះ គ្រោងជួបគ្នាជាលើកដំបូងក្នុងប្រវត្តិសាសស្រ្តជាមួយលោកប្រធានាធិបតី Trump។
Aegis-equipped destroyer USS Milius arrives at Yokosuka naval base in Kanagawa Prefecture as US Navy looks to rebound after losing two ships in deadly accidents last year. pic.twitter.com/MWzg1wwsUm
— Jesse Johnson ジェシージョンソン (@jljzen) May 22, 2018
បញ្ជាក់ថាកិច្ចចចារសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េកឺបានកើតឡើងក្រោយពីជំនួបគ្នារវាងលោក Kim Jong-un ជាមួយនឹងលោកMon Jae-in ប្រធានាធិបតី កូរ៉េខាងត្បូងកាលពីថ្ងៃទី ២៧ មេសាកន្លងមកនេះ ដោយក្នុងនោះកិច្ចចចាររវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើងក៏គ្រោងនឹងធ្វើឡើងក្នុងប្រទេសសិង្ហ បុរី ក្នុងខែ មិឋុនាផងដែរ៕
ប្រភព៖ Sputnik