ប្រយ័ត្នផងបងប្អូន! ស្រ្ដីម្នាក់ត្រូវពួកចិនចាប់ជម្រិតនៅព្រលានយន្ដហោះថៃ ស្រស់ៗ (មានវីឌីអូ)
កាលពីពេលថ្មីៗនេះ មានព័ត៌មានដ៏គួរឲ្យរន្ធត់ចិត្ត ស្ទើរមិនគួរឲ្យជឿមួយ ដែលស្រ្ដីវ័យ៣៩ឆ្នាំម្នាក់ ត្រូវបានក្រុមចិនមិនស្គាល់មុខ ចាប់ជម្រិតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីខ្លួនទើបតែហោះហើរពីហុងកុង។



ពេលនោះ នាងបានត្រូវជនជាតិចិន៤នាក់ និង ស្រ្ដីម្នាក់ទៀតចាប់ក្រៀកជាប់ នៅពេលដែលកំពុងតែដើរ នៅក្នុងអាកាសយានដ្ឋាន ទាំងគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ ទោះបីជាមានមនុស្សម្នាច្រើននាក់ក៏ដោយ។ នៅពេលដែលចាប់ខ្លួនបានសម្រេច ក្រុមជនជាតិចិននោះ បានគំរាមទារប្រាក់ពីស្វាមីរបស់នាង ដល់ទៅ 10លានបាត (ជាង៣០ម៉ឺនដុល្លា) ហើយប្ដីក៏បានឲ្យប្រាក់ ដើម្បីយកប្រពន្ធមកវិញ។


មិនអស់ចិត្ត ពួកក្រុមចាប់ជម្រិត ក៏ទាមទារថែម៥លានបាតទៀត ប៉ុន្ដែលើកនេះ ប្ដីមិនបានឲ្យទៀតទេ ក៏សម្រេចចិត្តប្ដឹងប៉ូលីស។ សំណាងល្អណាស់ ដែលក្រុមចាប់ជម្រិតនោះ ដោះលែងស្រ្ដីរងគ្រោះមកវិញ បន្ទាប់ពីចាប់ជម្រិតអស់១៣ថ្ងៃ តែពួកវាបានរត់គេចខ្លួន ចាកចេញពីប្រទេសថៃហើយ។ ពេលនេះ ប៉ូលីសថៃកំពុងតែបន្ដស៊ើបអង្កេត ទៅលើជនដៃដល់ ដើម្បីយកមកដាក់ទោស និង យកប្រាក់១០លានបាតមកវិញ៕

តោះទស្សនាវីឌីអូ៖
https://www.youtube.com/watch?v=quQQ_suxQDw
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទស្តីពីកម្មវិធីសកលនៃមូលនិធិអាកាសធាតុបៃតង នៅសាធារណរដ្ឋកូរ៉េ