រយៈពេលជាង​១០​ឆ្នាំ ​ទើប​ដឹង​ថា​ធ្វើ​សង្គ្រាម​បណ្ដេញ​ សាដាម ហ៊ូសេន​ គឺ​ជា​កំហុស​​ដ៏​ធំ​មួយ​

1272 Views
June 1, 2018

របាយការណ៍ ១៥០ ទំពរ័ ស្តីអំពីការសើុំបអង្កេតទៅលើការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងសង្គ្រាម
នៅប្រទេសអ៊ីរ៉ាក់ឆ្នាំ២០០៣ ត្រូវបានចេញផ្សាយ ដែលបានបង្កការភ្ញាក់ផ្អើលទូទាំងពិភព
លោកនិងធ្វើអោយពលរដ្ធអង់គ្លេសខឹងសម្បារយ៉ាងខ្លាំង ។

 

(លោកសាដាម ហ៊សេន ត្រូវកេសម្លាប់ដោយព្យួក កាលពីថ្ងៃទី 30 ខែធ្នូ  ឆ្នាំ2006)

 

របាយការណ៍បញ្ជាក់ថា ចក្រភពអង់គ្លេសបានសម្រេចចិត្តចូលរួមជាមួយសហរដ្ធអាមេរិក ធ្វើសង្រ្គាម
ទម្លាក់របបលោកសាដាម​ ហ៊ូសេន ទាំងមិនទាន់បានពិនិត្យល្អិតល្អន់ទៅលើជម្រើសដទៃក្រៅពីការធ្វើ
សង្គ្រាមម្យ៉ាងវិញទៀតការលុកលុយប្រទេសអីរ៉ាក់ផ្អែកលើព័ត៍មានសើុបការណ៍ដែកមិនត្រឹមត្រូវរបស់CIA
និងភ្នាក់ងារឯទៀតដែលអះអាងថា អ៊ីរ៉ាក់មានអាវុធមហាប្រលយ័ ប៉ុន្តែការពិតអ៊ីរ៉ាក់ពុំមានអាវុធទាំ
ង នោះឡើយ។

 

(អតីតប្រធានាធិបតី សហរដ្ឋអាមេរិកទី46 លោក George W. Bush ប្រធានាធិបតីឆ្នាំ 2001-2009)

 

ប្រធានក្រុមស៊ើបអង្កេតលោក ចន ឈីលខត់​ (John Chilcot) បានរកឃើញថា សកម្មភាពយោធាគឺ
ពិតមិនមែនជាជម្រើសចុងក្រោយដែលមិនអាចជៀសវាងបាន​ សម្រាប់ស្ថានភាពប្រទេស អ៊ីរ៉ាក់
ដែលត្រូវប្រើប្រាស់កងទព័ ហើយព៍ត័មានចារកម្មជាច្រើនដែលមិនពិត ជាមូលហេតុជំរុញឲ្យចក្រភព
អង់គ្លេស សម្រេចចិត្តធ្វើសង្គ្រាម។

 

 

របាយការណ៍ដែលចេញកាលពីថ្ងៃពុធ ក៏បានបញ្ជាក់ថា​ អតីតនាយករដ្ធមន្ត្រី តូនី ប្ល៊ែរ​ ជាអ្នកទទួល
ខុសត្រូវចំពោះការបញ្ជូនទ័ពទៅកាន់ប្រទេស អ៊ីរ៉ាក់ហើយប៉ុន្មានខែមុនពេលសង្គ្រាមចាប់ផ្តើមលោក
ប្ល៊ែរ ព្រមទាំងបានបញ្ជាក់ប្រាប់អតីតប្រធានាធិបតី សហរដ្ធអាមេរិ លោក ចច ដាប់ប៊លយូ ប៊ូស
( George W.Bush )​ ថា” ខ្ញុំនឹងនៅជាមួួយអ្នកជានិច្ច ទោះជាមានអ្វីកើតឡើងក៏ដោយទាក់ទងនឹង
បញ្ហាប្រទេស អ៊ីរ៉ាក់” ។

 

 

លោកប្ល៊ែរទទួលស្គាល់ថាពិត ចំពោះរបាយការណ៍ទាំងនោះ ប៉ុន្តែលោកបានការពារគោលជំហររបស់
ខ្លួនដោយអះអាងថា ពិភពលោកមានសុវត្ថិភាពជាងមុន នៅពេលគ្មានមេដឹកនាំផ្តាច់ការ សារដាម
ហ៊ូសេន។ បាតុកររាបរយនាក់ប្រមូលផ្តុំគ្នានៅខាងមុខមជ្ឈមណ្ឌល ម្ចាស់ក្សត្រី អីលីហ្សាបេត ទីពីរក្នុង
ទីក្រុងឡុង ក្រោយការចេញរបាយការណ៍ដោយមានសមាជិកគ្រួសារទាហានអង់គ្លេស ដែលបានស្លាប់
ក្នុងសង្គ្រាមអ៊ីរ៉ាក់ តវ៉ាថ្កោលទោសចំពោះការសម្រចចិត្តចូលរួមសង្រ្គាមរបស់ចក្រភពអង់គ្លេសនា
ពេលនេះ។

 

(លោកសាដាម ហ៊សេន ត្រូវកេសម្លាប់ដោយព្យួក កាលពីថ្ងៃទី 30 ខែធ្នូ  ឆ្នាំ2006)

 

សាច់ញាតិទាហានពលីមួយចំនួន ក្នុងចំណោមទាហាន អង់គ្លេស១៧៩​ នាក់ស្លាប់ អំឡុងសង្រ្គាមនៅ
អ៊ីរ៉ាក់ និយាយថាគ្រាន់តែឃើញរបាយការណ៍នោះភ្លាម ពួកគេមានអារម្មណ៍ខឹងសម្បារចំពោះលោក
តូនី ប្ល៊ែរ និងលោក ប៊ូស ដែលបានសម្រេចធ្វើសង្គ្រាមប្រឆាំងនឹង សាដាម ហ៊ូសេន ដែលពុំមានការ
គំរាម ដល់ពួកគេទេ។

 

 

អ្នកតវ៉ានិយាយថា របាយការណ៍ស្តីពីការសើុបអង្កេតទៅលើការចូលរួមរបស់ចក្រភពអង់គ្លេស ក្នុង
សង្រ្គាមនៅ អ៊ីរ៉ាក់ ឆ្នាំ២០០៣ ត្រូវបានចេញផ្សាយវាបង្ហាញឲ្យឃើញថា លោកប្ល៊ែរដឹកនាំប្រទេសខុស
ដោយសារមិនបាននាំយកបញ្ហាទៅពិភាក្សាក្នុងសភា ប៉ុន្តែបែរជាសន្យាជាមួយលោក ប៊ូស ធ្វើឲ្យទាហា
ន រាប់រយនាក់ស្លាប់ ក្នុងសង្រ្គាមដែលមិនគួរកើតឡើងហើយដំបន់ដែលគួរមានស្ថិរភាព បែរជាគ្មាន
ស្ថិរភាព ព្រមទាំងធ្វើឲ្យកើតមានភេរវកម្ម។

 

 

លោកប្ល៊ែរ គួរតែចងកខ្លួនឯងដោយសារតែភាពអាម៉ាស់នេះ ដូច្នេះ គឺនាយករដ្ធមន្រ្តី ចក្រភពអង់
គ្លេស តូនី ប្ល៊ែរ និងប្រធានាធិបតី សហរដ្ធអាមេរិក ចច ដាប់ប៊លយូរ ប៊ូស ដែលធ្វើឲ្យពិភពលោក
ដែលមានសុវត្ថិភាព​ ទៅជាគ្មានសុវត្ថិភាព។ ចំណែកនាយករដ្ធមន្រ្តី ដេវីត កាម៉េរុន និយាយថា របាយ
ការណ៍នោះគួរតែត្រូវបានសិក្សាស្វែងយល់ ហើយមេរៀននេះគឺសម្រាប់បទពិសោធន៍ពេលអនាគត​ ៕

Facebook Comment