ពេលមេឃក្តៅខ្លាំង មាន ៣គន្លឹះ ជួយឲ្យឡានឆាប់ត្រជាក់!
ប៉ុន្មានថ្ងៃនេះមេឃត្រូវភ្លៀងក៏ភ្លៀងភ្លាម ពេលក្ដៅក៏ក្ដៅសឹងបែកមេឃ ដែលជាហេតុអ្នកធ្វើដំណើរតាមផ្លូវពិបាកនឹងទប់ទល់ រីឯអ្នកប្រើប្រាស់ឡាន ទោះបើកម៉ាស៊ីនត្រជាក់ខ្លាំងប៉ុណ្ណាក៏នៅតែមិនត្រជាក់ល្អ ចំណែកសាំងក៏ហូរច្រើនតាមកម្លាំងម៉ាស៊ីនត្រជាក់ដែរ។ សម្រាប់អ្នកប្រើឡាន អាចធ្វើឲ្យម៉ាស៊ីនត្រជាក់ធ្វើការបានល្អ៖
១. បង្ហើបបង្អួចឡានបន្តិចពេលចតរថយន្តក្រោមកម្ដៅថ្ងៃ៖ចតឡានក្រោមកម្ដៅថ្ងៃយូរ ធ្វើឲ្យផ្នែកខាងក្នុងរថយន្តក្ដៅខ្លាំងដោយគ្មានខ្យល់ចេញចូល ហើយបើសីតុណ្ហភាពកាន់តែក្ដៅ អាចធ្វើឲ្យផ្ទុះកញ្ចក់បាន។អ្នកគួរបង្ហើបបង្អួចបន្តិចឲ្យមានខ្យល់ចេញចូល (តែកុំធំពេក ប្រយ័ត្នគេគាស់ឡាន) ដើម្បីពេលបើកម៉ាស៊ីនត្រជាក់ ឡាននឹងឆាប់ត្រជាក់ជាងមុន។

២. បើកកញ្ចក់ឲ្យអស់ពេលបញ្ឆេះឡាន៖បញ្ឆេះឡានរួចអ្នកត្រូវបើកកញ្ចក់ឲ្យអស់ បើកម៉ាស៊ីនត្រជាក់ ហើយជិះនៅលើផ្លូវមួយសន្ទុះដើម្បីឲ្យមានខ្យល់ចេញចូលក្នុង នោះកម្ដៅក្នុងរថយន្តនឹងឆាប់ថយចុះ ឡានប្រាកដជាឆាប់ត្រជាក់ជាងមុន។

៣. ពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ទៀងទាត់៖ទោះបីប្រើវិធីខាងលើ តែម៉ាស៊ីនត្រជាក់ដើរមិនស្រួលស្រាប់ អ្នកក៏នៅតែត្រូវបែកញើសជោកអាវដដែល។ គួរត្រួតពិនិត្យ និងថែទាំម៉ាស៊ីនត្រជាក់ឡានឲ្យទៀងទាត់ ពិសេសគឺយកទៅឲ្យអ្នកជំនាញមើល។

ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ