ចង់ទិញ Smartwatch តម្លៃក្រាម ១០០ដុល្លារអត់?
បើនិយាយពីភាពពេញនិយមនៃទីផ្សារនាឡិកាឆ្លាតវៃទូទាំងសកលលោកបច្ចុប្បន្ន ។ ត្រង់ចំណុចនេះអ្នកចង់ភ្លក់រសជាតិប្រើ Smartwatch ធុនទាប មិនសូវចំណាយច្រើន ណែនាំឲ្យស្គាល់ធុនទាបពេញនិយមទាំង ៥ ម៉ូឌែល។
១.Keoker KW18 តម្លៃ ៨១.៩៩ ដុល្លារ :ខ្សែជាតិកៅស៊ូ រុំព័ទ្ធដោយអេក្រង់ ១,៣ អ៊ីញ រាងតូចច្រឡឹងគាំទ្រការដាក់ប្រើប្រាស់ស៊ីមកាត និង microSD នៅខាងក្រោយ។ ដំណើរការបានទាំងលើឧបករណ៍ iOS និង Android មានមុខងារ Bluetooth, Sleep Monitor, Pedometer, Alarm Clock, SMS និង Music Player ជាដើម។

២.Aipker DZO9 តម្លៃ ១១.២៤ ដុល្លារ:៖ម៉ូឌែលនេះឃើញគេនិយមច្រើននៅទីផ្សារកម្ពុជា ដោយប្រើអេក្រង់ទំហំ ១,៥៦ អ៊ីញ កម្រិត ២៤០ x ២៤០ ភីកសែល ប្រភេទ Touchscreen។ គាំទ្ររន្ធដោត microSD ត្រឹមទំហំ 16GB ហើយថែមទាំងមានកាមេរ៉ាទំហំ ០,៣ មេហ្គាភិចសែលទៀតផង ដោយមុខងារសំខាន់ៗមានដូច ជា Message, ខលចេញចូល, ការបើក Browser, កម្មវិធី Facebook, Twitter, WhatsApp ជាដើម។ គាំទ្រទាំងប្រព័ន្ធ Android និង iOS តែសម្រាប់ការភ្ជាប់ទៅ Android អាចប្រើបានធំទូលាយជាង។

៣.Yuntab Y1 តម្លៃ១៨.៩៩ ដុល្លារ:៖កូនកាត់ SAMSUNG Gear ម៉ូឌែល Y1 មានតម្លៃតែជាង ២០ ដុល្លារ បំពាក់នូវអេក្រង់ ១,២៤ អ៊ីញ គាំទ្រការបន្ថែមរន្ធដោត microSD ហើយមានប្រព័ន្ធ Bluetooth ភ្ជាប់ទៅ iOS ឬ Android។ បន្សំមខុងារក្នុងម៉ាស៊ីនមានដូចជាការតាមដានសុខភាព, ម៉ាស៊ីនគិតលេខ, នាឡិកា និងក្បាលចាក់ចម្រៀង។

៤.Alcatel OneTouch GO តម្លៃ ៥២ ដុល្លារ:រូបរាងគួរឲ្យស្រលាញ់ សក្ដិសមនឹងយុវវ័យសម័យទំនើប ម៉ូឌែល Alcatel មួយនេះ បំពាក់នូវអេក្រង់ ១,២២ អ៊ីញ មានប្រើមុខងារតាមដានសុខភាព, រាប់ជំហានដើរ, ត្រួតពិនិត្យការចូលដំណេកនិងអារម្មណ៍របស់អ្នកប្រើប្រាស់។ ដំណើរការទាំងលើ iOS និង Android តែលឺល្ហិចល្ហៀងថា iOS មិនទាន់ពេញលេញទាំងអស់នៅឡើយ។

៥.Amenon តម្លៃ ២៧ ដុល្លារ:ជាប្រភេទ Sports Watch ដែលមានរូបរាងធំ ប៉ុន្តែសមល្មមនៃការប្រើប្រាស់ទាំងលើដៃបុរសនារី។ បំពាក់អេក្រង់ ១,២២ អ៊ីញ កម្រិត ២៤០ x ២៤០ ភីកសែល មានមុខងារ Pedometer, ថតសំឡេង, ក្បាលចាក់ចម្រៀង, ម៉ាស៊ីនគិតលេខ។ ដំណើរការប្រព័ន្ធ GSM ជាមួយ microSIM ហើយអាចប្រើប្រាស់កម្មវិធី Facebook, Chrome, Twitter និង WhatsApp។ ទៀតសោតក៏បើកឲ្យមើលម៉ោងសកលនិងប្រើកាមេរ៉ាថតរូបដូចម៉ូឌែលធុនផ្សេងអ៊ីចឹងដែរ។

បញ្ជាក់ថាតម្លៃនៃប្រភេទនាឡិកាខាងលើសុទ្ធសឹងសម្រង់ចេញពីគេហទំព័រ AliExpress របស់ប្រទេសចិន ប៉ុន្តែក្នុងទីផ្សារកម្ពុជាម៉ូឌែលខ្លះក៏សង្កេតឃើញមានដាក់លក់តាមហាងចែកចាយជាច្រើនកន្លែង បន្សំនឹងតម្លៃក៏ប្រកៀកប្រកិតគ្នា សមល្មមនឹងអ្នកចង់ភ្លក់រសជាតិ Smartwatch ធុនទាបអាចសាកល្បងបាន។
សម្រួលអត្ថបទ៖ខ្ទឹមស
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ