មូលហេតុចឹងតែសបានiphone ឈ្នះ Android!!

ដូចដឹងស្រាប់ប្រព័ន្ធ Android មានក្រុមហ៊ុនជាច្រើនបង្កើតស្មាតហ្វូន និងប្រើប្រាស់ ខណៈ iOS មានតែផលិតផលរបស់ Apple ដូចជា iPhone, iPad ទើបអាចប្រើបាន។
Android device ចេញច្រើនទាំងរូបរាង និងមុខងារ ខណៈ iPhone ចេញតែប៉ុន្មានម៉ូដែលប៉ុណ្ណោះរាល់ឆ្នាំ។
១-ទាំង iOS និង Android មានកម្មវិធីច្រើនជាង ១ លានក្នុង Store របស់ខ្លួន តែអ្នកអភិវឌ្ឍន៍កម្មវិធីមានទំនោរបង្កើតសម្រាប់ iPhone ជាមុន។ ឧទាហរណ៍ កម្មវិធី Instagram ចំណាយពេល ២ ឆ្នាំ ទើបមានលើ Android ក្រោយចេញសម្រាប់ iPhone។
២- Android device មាន Bloatware ច្រើន ដែលចំណាយ Space និងមេម៉ូរីរបស់ទូរសព្ទ ខណៈកម្រប្រទះលើ iPhone។ Bloatware ជាកម្មវិធីមិនសូវមានអត្ថប្រយោជន៍ ដំឡើងស្រាប់ភ្ជាប់ជាមួយម៉ូដែលទូរសព្ទ ជាធម្មតាមិនអាចលុបបាន។
៣- Android ក្រោយប្រើបានមួយរយៈអាចគាំង ខណៈ iPhone កម្រនឹងកើតមាន។ Android មាន RAM ៣ ទៅ ៤ GB នៅតែគាំង ខណៈ iPhone មានត្រឹម ១ GB តែមិនសូវអី។
៤-អ្នកប្រើ iPhone កម្រមានការផ្លាស់ប្ដូរ ខណៈ Android មានជម្រើសច្រើនលើទីផ្សារ អាចថាបង្កផលវិបាកក៏បាន ភាពងាយស្រួលក៏បានក្នុងការជ្រើសរើស។ តែអ្នកកាន់ប្រើ iPhone មានអារម្មណ៍ខ្លួនកំពុងប្រើរបស់ទំនើប ទាន់សម័យ ដែលអ្នកផ្សេងឃើញចង់ប្រើដែរ។
៥- iOS device មានតិចម៉ូដែល ខណៈ Android device មានច្រើនស្ទើររាប់ឈ្មោះមិនអស់។ iOS ធ្វើកំណែទម្រង់ប្រព័ន្ធលើ Device ខ្លួនមានអាយុ ៣ឆ្នាំ មុន និងថ្មីៗ ខណៈ Android ត្រូវបង្ខំរង់ចាំពឹងផ្អែកលើក្រុមហ៊ុនផលិតរុញច្រានកំណែទម្រង់ថ្មី៕
សម្រួលអត្ថបទ៖ខ្ទឹមស