MasterCard និង Visa Card គួរប្រើមួយណទៅ?
ពេលដែលឮពី MasterCard និង Visa ភ្លាម អ្នកទាំងអស់គ្នាប្រាកដជាគិតដល់កាតធនាគារ ដែលអាចធ្វើប្រតិបត្តិការសម្រាប់ទិញទំនិញ និងចាយវាយក្រៅប្រទេសជាមិនខាន។ មនុស្សមួយភាគធំយល់ច្រឡំថា MasterCard និង Visa ជាធនាគារ ប៉ុន្តែវាមិនមែនជាការពិតទេ។ តាមពិតទៅ MasterCard និង Visa គឺជាក្រុមហ៊ុន ២ ផ្សេងគ្នា ដែលមានប្រតិបត្តិការលើដំណើរការរបស់សាច់ប្រាក់នៅក្នុងគណនីធនាគារ។MasterCard និង Visa ធ្វើការជាមួយធនាគារនៅទូទាំងពិភពលោក លើការប្រតិបត្តិការសាច់ប្រាក់មិនថាពេលអ្នកចង់ទិញទំនិញលើអ៊ីនធឺណិត និងការចាយវាយផ្សេងៗ។


+ទាំង MasterCard និង Visa សឹងតែទទួលស្គាល់ទូទាំងពិភពលោកដូចគ្នា
មិនថានៅទីណាឡើយនៅលើពិភពលោក ហាងដែលទទួលយកការទូទាត់ជាសាច់ប្រាក់អន្តរជាតិ គឺសឹងតែទាំងអស់មានទាំង MasterCard និង Visa។
មានករណីលើកលែងខ្លះដែរ ដែលអាចមានកន្លែងមួួយចំនួន ទទួលយកតែ MasterCard មិនយក Visa ហើយខ្លះទៀត មិនយក MasterCard តែយក Visa វិញ។ មូលហេតុ អាចដោយសារកន្លែងទាំងនោះមានការសហការផ្ដាច់មុខ សម្រាប់ក្រុមហ៊ុនទាំង ២ នេះ។

+ភាពខុសគ្នារវាង MasterCard និង Visa៖
Visa ចែកចេញជា ៣ កម្រិត៖ Basic, Signature និង Infinite។ គួរឲ្យសោកស្ដាយ ដែលធនាគារនៅក្នុងស្រុកមិនទាន់មានកាតប្រភេទ Visa Signature, Visa Infinite នៅឡើយទេ ដោយមានប្រើតែ Basic (Normal, Platinum, Gold ជាដើម)។កាតកម្រិត Basic នៅបរទេស វាទទួលបានគុណប្រយោជន៍ដូចជាការរ៉ាប់រងលើរថយន្ត ការពន្យារសុពលភាពលើទំនិញ ការទិញដូរដែលមិនមានការអនុញ្ញាត ជំនួយក្នុងពេលបន្ទាន់ និងការស្នើសុំកាតភ្លាមៗ។កាតកម្រិត Signature ផ្ដល់ប្រយោជន៍គ្រប់យ៉ាងដូចកាត Basic បន្ថែមពីលើការទទួលបានសេវាកម្មទទួលការកក់ ២៤/៧ ការបញ្ចុះតម្លៃសម្រាប់ការកម្សាន្ត ការចូលរួមព្រឹត្តិការណ៍កីឡា ការញ៉ាំអាហារ និងការធ្វើដំណើរជាដើម។


កាតកម្រិត Infinite ផ្ដល់ប្រយោជន៍ទាំងអស់ដូចកាតកម្រិត Signature តែវាមានផ្ដល់ជាគុណប្រយោជន៍ពិសេសសម្រាប់អ្នកចំណាយខ្ទង់ធំ។
MasterCard មានកាត ៣ កម្រិតដូចគ្នា ដែលមានពីថ្នាក់ទាបទៅខ្ពស់ ដូចជា Basic, World និង World Elite ។ ដូចគ្នាទៅនឹង Visa ដែរ កាតកម្រិតខ្ពស់ World និង World Elite មិនមានប្រើប្រាស់នៅក្នុងស្រុកយើងឡើយ។កាតកម្រិត Basic ផ្ដល់គុណប្រយោជន៍សឹងតែស្រដៀងនឹង Visa Basic តែ MasterCard Basic មានការការពារពីការឆបោកលុយលើអីុនធឺណិត។ ម៉្យាងទៀត MasterCard ផ្ដល់ជាសេវាកម្ម ការពារការទិញទំនិញពេលឡើងថ្លៃទៀតផងក្នុងរយៈពេល ៦០ ថ្ងៃ ដោយវានឹងវេរប្រាក់មកឲ្យវិញ បើសិនជាទំនិញមានការចុះថ្លៃ ជាជាងពេលអ្នកទិញ (នៅបរទេស)កាតកម្រិត World ផ្ដល់ប្រយោជន៍គ្រប់យ៉ាងដូចកាត Basic បន្ថែមពីលើ ដោយសេវាកម្មទទួលការកក់ផ្ទាល់ខ្លួន ២៤/៧ ការការពារតម្លៃក្នុងការទិញ (បាន ១២០ ថ្ងៃ) និងការថែមជូនក្នុងសេវាកម្មសណ្ឋាគារជាដើម ដូចជា ការថែមជូនអាហារពេលព្រឹក និងពេលចេញពីសណ្ឋាគារយឺតជាដើម។កាតកម្រិត World Elite ផ្ដល់ប្រយោជន៍ទាំងអស់ដូច កាតកម្រិត World អុីចឹង តែវាមានផ្ដល់ជាគុណប្រយោជន៍ពិសេសនានាសម្រាប់អ្នកចំណាយខ្ទង់ធំ ដូចជា ការបញ្ចុះតម្លៃលើជើងយន្តហោះ (ទាំងយន្តហោះឯកជន) ការបញ្ចុះតម្លៃក្នុងការជួលឡាន ដំណើរកម្សាន្តតាមនាវា និងដំណើរកម្សាន្តផ្សេងៗទៀត។
សម្រួលអត្ថបទ៖Jupiter
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ