យល់ដឹងបន្ថែមពី USB-C បំពាក់លើ Device ទំនើបៗ!!
USB-C ជា Connector ស្តង់ដារមួយ សម្រាប់បញ្ជូនទាំងទិន្នន័យ និងថាមពល។ បង្កើតដោយ USB Implementers Forum ជាបណ្ដុំក្រុមហ៊ុនដែលបានបង្កើត និងទទួលស្គាល់ស្តង់ដារ USB ដែលមានសមាជិកក្រុមហ៊ុនប្រមាណ ៧០០ រួមមានទាំង Apple, Dell, HP, Intel, Microsoft និង Samsung។USB-C ហាក់ត្រៀមខ្លួនសម្រាប់ក្រុមហ៊ុនផលិត PC ហើយក៏មិនយូរដែរ USB-C នឹងមានការប្រើប្រាស់ទូលំទូលាយជាងនេះ។
![]()

តើនេះដូចនឹង Micro USB ដែរឬទេ?
USB-C Connector មើលទៅមានលក្ខណៈស្រដៀងនឹង Micro USB Connector តែក្រាស់ជាងបន្តិច។ ដូចនឹងខ្សែ Lighning និង MagSafe របស់ Apple ក្បាលខ្សែ USB-C Connector មិនមានចំណុចប្ដូរលើក្រោម ដូច្នេះពេលប្រើមិនបាច់ក្រឡាប់ចុះឡើងឲ្យត្រូវរន្ធនោះទេ។ មួយវិញទៀត ក្បាលខ្សែសងខាងដូចគ្នា មិនពិបាករកចុង រកដើម ពេលភ្ជាប់ប្រើឡើយ។
USB-C និង USB 3.1

Default Protocol (Protocol កំណត់រួចជាស្រេច) ដែលប្រើជាមួយ USB-C Connector គឺ USB 3.1 មានល្បឿន 10Gbps ដោយលឿនជាងពីរដងនៃ USB 3.0។ រន្ធភ្ជាប់ USB 3.1 មានរាងធំ ហៅថា USB 3.1 Type-A ដោយមានការប្រើប្រាស់ច្រើនជាមួយ USB-C Connector។USB Implementers Forum (USB-IF) បានកំណត់ស្តង់ដារ USB 3.1 Gen 1 មាន Interface (រន្ធភ្ជាប់ប្រើ) និងល្បឿនប្រើប្រាស់ទិន្នន័យដូចនឹង USB 3.0 ដែរ ដោយដំណើរការនៅល្បឿន 5Gbps ដូចគ្នា។USB 3.1 Gen 2 មានល្បឿនទិន្នន័យ 10Gbps ស្មើនឹងពីរដងនៃល្បឿន USB 3.0។
រន្ធអាចប្រើបាន
SB-C អាចបញ្ជូនរលកសញ្ញាវីដេអូ និងផ្ដល់ថាមពល ភ្ជាប់ប្រើ DisplayPort, MHL ឬ HDMI Device ឬ ភ្ជាប់ទៅកាន់ស្ទើរគ្រប់យ៉ាង បើមានប្រើ Adapter និងខ្សែត្រឹមត្រូវ។
USB-C ក៏អាចប្រើបញ្ជូនសំឡេងបានដែរ តែមិនទាន់ជំនួសរន្ធកាស Headphone jack 3.5mm លើកុំព្យូទ័របាននោះទេ។ ទូរសព្ទ Android កម្រិតចុងក្រោយជាច្រើន ដូចជា Google Pixel 2 XL ប្រើ USB-C សម្រាប់សាកថ្ម និងបញ្ជូនទិន្នន័យ ជំនួស Micro USB តែនៅប្រើ Headphone jack 3.5mm។
គួរប្រាកដថាបានពិនិត្យមើលលក្ខណៈសម្បត្តិ PC ពេលទិញ ដោយសារមិនមែនរាល់រន្ធ USB-C ដូចគ្នានោះទេ។ ខណៈពេលស្តង់ដារ USB-C ភ្ជាប់ប្រើ DisplayPort ឬ HDMI Display ជាមួយ Adapter មិនមែនមានន័យថាគ្រប់ក្រុមហ៊ុនផលិត PC បានភ្ជាប់រន្ធនេះ ទៅកាន់គ្រប់ Graphic hardware របស់ប្រព័ន្ធនោះឡើយ។

Thunderbolt 3
Protocol USB-C អាចប្រើបានភាគច្រើនគឺ Thunderbolt 3 ដែលអាចបន្ថែមបាន 40Gbps និង កាត់បន្ថយការប្រើប្រាស់ថាមពល។ រន្ធ USB-C តែមួយ ជាមួយ Thunderbolt 3 មានន័យថាខ្សែតែមួយ ល្មមអាចប្រើបញ្ជូនថាមពល និងទិន្នន័យចំនួនធំបាន។
Adapter និង Cable
USB-C អាចប្រើជាមួយរន្ធ USB 3.0 ចាស់បាន និងរន្ធ USB 3.1 តែដោយសារស្ដាយរន្ធថ្មីលើកុំព្យូទ័រមួយចំនួនតម្រូវប្រើ Adapter ឬ ខ្សែក្នុងការភ្ជាប់ប្រើ។ ឧទាហរណ៍ Apple លក់ខ្សែ USB និង Adapter សម្រាប់ភ្ជាប់ទៅនឹងបច្ចេកវិទ្យាផ្សេងៗដូចជា Lightning ឬ Ethernet។

តម្រូវការប្រើប្រាស់ USB-C
វត្តមាន ឬអវត្តមានរន្ធ USB-C ក្លាយជាចំណុចសំខាន់ក្នុងការពិចារណា ពេលទិញ PC។ បើទិញ Laptop ប្រភេទ Ultrathin (ស្ដើងស្រាល) ភាគច្រើនមានរន្ធ USB-C។ លើ Desktop កម្រិតចុងក្រោយ និងសម្រាប់ Gaming ក៏មានរន្ធនេះដែរ៕

សម្រួលអត្ថបទ៖Jupiter
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ