ការសាកល្បងសេវា 5Gដំបូង ដឹងនៅប្រទេសណាអត់?
Telstra ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរសព្ទ និងទូរគមនាគមន៍ធំបំផុត នៅក្នុងប្រទេសអូស្ត្រាលី បានដាក់ឲ្យប្រើសាកល្បងនូវប្រព័ន្ធ 5G តាមរយៈ Wifi Hotspot របស់ខ្លួននៅទីក្រុង Gold Coast រដ្ឋ Queensland។ការសាកល្បងនេះ ធ្វើឡើងនៅជាយតំបន់ Southport ដែលកៀកនឹងព្រឹត្តិការណ៍កីឡាដ៏ធំមួយគឺ Commonwealth 2018 តែម្ដង ហើយវានឹងបើកឲ្យមនុស្សគ្រប់គ្នាក្នុងតំបន់នោះបានសាកល្បងទាំងអស់គ្នាយ៉ាងពេញដៃ។ បច្ចេកវិទ្យានេះដំណើរការចេញពីមជ្ឈមណ្ឌល អភិវឌ្ឍសេវា 5G ថ្មីរបស់ Telstra ផ្ទាល់ដែលមានមូលដ្ឋាននៅទីនោះ។


តាមរយៈនាយកគ្រប់គ្រងផ្នែកបណ្ដាញរបស់ Telstra លោក Mike Right បានបញ្ជាក់ថា បច្ចេកវិទ្យា 5G នឹងមានល្បឿន download លើសពី ៣ Gbps ទៅទៀត និងអាចឲ្យមើលវីដេអូកម្រិត HD ដល់ទៅ ១០០០ រឿងក្នុងពេលតែមួយ។យ៉ាងណាមិញ ផលិតផលដែលគាំទ្របច្ចេកវិទ្យា 5G មិនទាន់បង្ហាញខ្លួនឲ្យអ្នកប្រើប្រាស់នៅឡើយទេ មកទល់ពេលនេះ។ ដូច្នេះ អ្នករាល់គ្នាប្រហែលជាអាចបានត្រឹម ទទួលបទពិសោធន៍ត្រឹមល្បឿនអតិបរមា របស់បច្ចេកវិទ្យា 4G ប៉ុណ្ណោះ គឺប្រហែល ៣០០ Mbps។


ក្រៅពីក្រុមហ៊ុន Telstra របស់អូស្ត្រាលី ក្រុមហ៊ុន AT&T និង Verizon របស់អាមេរិក ក៏នឹងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G នៅឆ្នាំនេះផងដែរ។ ចាំមើលថា តើក្រុមហ៊ុនទូរសព្ទមួយណាដែលនឹងមានបច្ចេកវិទ្យា 5G មុនគេនោះ ។


ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ