អាកាសធាតុមិនទៀងចឹង សាកមើលឆ័ត្របើកបិទខ្លួនឯងងាយស្រួលយកតាម!
គ្រាន់តែចេញមកក្រៅ ភ្លាមឃើញមេឃងងឹតស្លុបតែម្ដង ទើបនឹកឃើញថាក្រសួងទើបប្រកាសពី ភ្លៀង ផ្គរ លាយឡំនឹងខ្យល់កន្ត្រាក់ស្ទើរពាសពេញផ្ទៃប្រទេសចាប់ពីថ្ងៃទី ៨-១៥ មិថុនា ឆ្នាំ ២០១៨ នេះ។ ដោយហេតុថា អ្នកថ្មើរជើងមួយចំនួន ពិសេសអ្នកប្រើប្រាស់រថយន្តតែម្ដង បើចង់ដើរទៅណាជិតៗ ឬចូលក្នុងរថយន្ត តែងតែត្រូវការប្រើឆ័ត្រ ជាចាំបាច់។

តែបើនិយាយពីអ្នកប្រើរថយន្តវិញ ទើបយ៉ាប់ជាងគេព្រោះត្រូវបិទឆ័ត្រវិញទើបអាចបិទទា្វររថយន្តបាន ជាហេតុធ្វើឲ្យពេលខ្លះត្រូវទទឹកខ្លួន ដូចដើរហាលភ្លៀងអញ្ចឹង។ និយាយដល់បញ្ហានេះ សូមណែនាំឆ័ត្រមួយដែលប្រើម៉ូទ័រអាចបិទបើកដោយខ្លួនឯងទាំងស្រុងតែម្ដង របស់ក្រុមហ៊ុន ShedRain។វាមានឈ្មោះថា e-Motion ។ ឆ័ត្រនេះប្រើពេលបើកតែ ២ វិនាទីប៉ុណ្ណោះអាចការពារអ្នកពីការទទឹកបានភ្លាមៗ។ ដងវាជាប្រភេទ Electrostatic Black Steel ដែលជាដែកអាចផ្ទុកអគ្គិសនីមិនឲ្យឆ្លងនាំឲ្យខាតថាមពលថ្ម (Electrostatic Discharge) និងមានសាច់ក្រណាត់ឆត្រ (Canopy) ជាប្រភេទសាច់កៅស៊ូ ពាសដោយសារធាតុចេញពី TeFlon Technology ដែលការពារពីស្នាមប្រឡាក់សឹងគ្រប់ទាំងអស់។ម្យ៉ាងទៀតឆ័ត្រនេះនៅតែអាចបើកបានដោយដៃដដែល អញ្ចឹងអ្នកមិនបាច់បារម្ភពេលអ្នកភ្លេចសាកថ្មនោះឡើយ។ ប៉ុន្តែ អ្នកមិនចាំបាច់បារម្ភពីការអស់ថ្មឡើយ ព្រោះថាមពលថ្មពេលសាកពេញមួយលើក អាចបិទបើកបានដល់ទៅ ១៥០ ដងឯណោះ។



ឆ័ត្រនេះពិតជាមានប្រយោជន៍ច្រើនដល់អ្នកដើរ ដែលមានសម្ភារៈក្នុងដៃហើយត្រូវការបើកឆ័ត្រ និងអ្នកប្រើប្រាស់រថយន្តដែលមិនត្រូវឲ្យចំហទ្វារ រហូតលូកដៃបិទឆត្ររួចរាល់នោះទេ។ ឆ័ត្រនេះមានលក់ផ្ទាល់នៅលើគេហទំព័ររបស់ ShedRain តែម្ដង ដោយមានតម្លៃ ៩៩ ដុល្លារ។


ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ