វិធីសាស្រ្តងាយៗដើម្បីជួយឲ្យថ្មកុំព្យូរទ័រយួរដៃ(laptop)របស់អ្នកប្រើប្រាស់បានកាន់តែយូរ!

818 Views
June 9, 2018

ថ្មរបស់កុំព្យូទ័រយួរដៃ(laptop) គឺប្រៀបដូចជាមនុស្សយើងដែរ គឺយូរឬឆាប់វាគង់តែស្លាប់ ឬខូចដោយយោងទៅតាមកាលកំណត់របស់វា ឬទម្លាប់ប្រើប្រាស់របស់អ្នក ហើយវាក៏អាចប្រើបានកាន់តែយូរផងដែរ បើសិនជាអ្នកប្រើប្រាស់វាបានត្រឹមត្រូវតាមក្បួនខ្នាតដូចខាងក្រោមនេះ។

 

១. កុំប្រើវារហូតដល់អស់ថ្មរលត់តែម្ដង

មែនហើយការដែលប្រើប្រាស់ថាមពលថ្មរបស់កុំព្យូទ័ររហូតដល់រលត់ គឺពិតជាមិនល្អនោះទេ ទោះបីជាការរលត់ ២ ឬ ៣ដង ក៏វាមិនធ្វើឲ្យថ្មខូចដែរ តែវាបែរជាកាត់បន្ថយគុណភាព ឬអាយុកាលរបស់ថ្មកុំព្យូទ័ររបស់អ្នកទៅវិញ អ្នកអាចកំណត់កុំព្យូទ័ររបស់អ្នកឲ្យវារលត់ដោយស្វ័យប្រវត្តិនៅពេលដែលថាមពលថ្មរបស់អ្នកសល់ ៥% ទៅ ១០% ទើបជាការការពារដ៏ប្រសើរ។

 

២. កុំសាកថ្មជាមួយនឹង laptop ជាប់រហូត

នៅពេលដែលអ្នកដោតឌុយសាកថ្ម laptop របស់អ្នកលើកដំបូង អ្នកត្រូវតែប្រាកដថា វានឹងសាកថ្មបានពេញ នៅពេលដែលវាដល់កម្រិតត្រឹមត្រូវ។ ប៉ុន្តែក្រោយមកអ្នកអាចសាកថ្មបាននៅពេលដែលវាមានកម្រិតចាប់ពី ៤០% ទៅដល់ ៨០%។ ការដែលធ្វើបែបនេះ វាអាចជួយពន្យាថាមពលថ្ម laptop របស់អ្នកបានកាន់តែច្រើនថែមទៀត។ ម្យ៉ាងទៀតអ្នកក៏គួរតែសាកថ្មកុំព្យូទ័ររបស់អ្នកឲ្យបានពេញយ៉ាងហោចណាស់ ១ដង ក្នុង១ខែ ផងដែរ។

 

៣. ផ្ដល់ភាពត្រជាក់ខ្លះឲ្យថ្ម

នៅពេលដែលប្រើប្រាស់កុំព្យូរទ័រលេបថបនោះ អ្នកត្រូវប្រាកដថារន្ធបញ្ចេញខ្យល់ ឬកំដៅមិនបានបិទជិត ដែលអាចនាំឲ្យកុំព្យូទ័ររបស់អ្នកឡើងកំដៅលឿន ហើយបើសិនជាអាចអ្នកគួរប្រើឧបករណ៍ប្រភេទទ្រនាប់កង្ហារដាក់ពីក្រោមកុំព្យូទ័ររបស់អ្នក ដើម្បីបន្ថយកំដៅវានឹងកាន់តែប្រសើរ។

 

៤ .កុំទុកវាចោល

ប្រសិនបើអ្នកមានការងារអ្វីមួយសំខាន់ ដែលមិនត្រូវការប្រើកុំព្យូទ័រយួរដៃឬ laptop របស់អ្នកក្នុងរយៈពេលយូរ នោះអ្នកគួរតែទុកថាមពលថ្មរបស់វាត្រឹមតែ ៥០% គឺល្អបំផុត។ ការដែលរក្សាទុកកុំព្យូទ័រជាមួយនឹងថាមពលថ្មដែលពេញពេក ឬក៏ខ្វះពេក វានឹងអាចធ្វើឲ្យថ្ម នៃកុំព្យូទ័ររបស់អ្នកឆាប់ខូច។

 

៤. សាកថ្មម្ដងប្រើឲ្យបានយូរ

មែនហើយ ថ្មប្រភេទខ្លះគេកំណត់អាយុកាលរបស់វាទៅតាមការដែលអ្នកសាកថ្ម ដូចនេះអ្នកសាកថ្មកាន់តែច្រើនដងវាកាន់តែឆាប់ខូច ដូចនេះយើងសូមណែនាំវិធីខ្លះៗដើម្បីឲ្យអ្នកសាកថ្មម្ដងប្រើបានយូរដូចជា៖

 

-កំណត់កម្រិតពន្លឺរបស់កុំព្យូទ័ររបស់អ្នកឲ្យល្មមដែលអ្នកអាចមើលបានមិនប៉ះពាល់ភ្នែក
-បិទរាល់កម្មវិធីដែលអ្នកមិនចាំបាចប្រើការដើម្បីកុំឲ្យវាដំណើរការនៅ Backgroundដែលជាការបឺតយកថាមពលថ្ម

-ចៀសវាងការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយបើសិនជាអ្នកមិនចាំបាច់

 

គួរតែកុំបើកវីដេអូចោលបើសិនអ្នកមិនមើលនោះទេ ព្រោះវាក៏ត្រូវការថាមពលច្រើនដើម្បីផ្គត់ផ្គង់
បើក Sleep Mode Hibernate បើសិនជាអ្នកឈប់ប្រើប្រាស់បណ្ដោះអាសន្ន៕

ទាំងនេះគឺជាវិធីសាស្រ្តក្នុងការរក្សាថ្មកុំព្យូទ័ររបស់អ្នកឲ្យបាននៅល្អប្រសើរក្នុងរយៈពេលយូរ។

 

សម្រួលអត្ថបទដោយ៖ SP

Facebook Comment

Related Articles