ទូរសព្ទចាស់ចោលហើយគួរតែប្តូរទៅ !បើមិនចង់ស្តាយក្រោយ
ស្មាតហ្វូនចេញថ្មីរាល់ឆ្នាំ ដោយនាំមកកំណែទម្រង់បច្ចេកវិទ្យាចុងក្រោយជាបន្តបន្ទាប់។ ប្រិយមិត្តខ្លះប្រហែលកំពុងទ្រាំប្រើម៉ូដែលចាស់ ព្រោះមិនទាន់មានបញ្ហា និងមិនចង់ចំណាយក្នុងការផ្លាស់ប្ដូរថ្មី។
តែបើមើលមួយជ្រុងទៀត អ្នកគួរតែរៀបចំថវិកាផ្លាស់ប្ដូរស្មាតហ្វូនថ្មី។ មានសញ្ញាមួយចំនួនប្រាប់ថា ដល់ពេលដែលអ្នកគួរផ្លាស់ប្ដូរទូរសព្ទថ្មី។
អ្នកមិនអាចទាញយកប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ៖ហេតុផលនេះ អាចគ្រប់គ្រាន់ ក្នុងការពិចារណាផ្លាស់ប្ដូរស្មាតហ្វូនថ្មី ដោយសារកំណែទម្រង់ថ្មីទាំងលើប្រព័ន្ធប្រតិបត្តិការ និងកម្មវិធី អាចជួសជុលបញ្ហាឬចន្លោះប្រហោងរបស់ប្រព័ន្ធ ក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនក្នុងទូរសព្ទ។

ពេលសាកថ្មពេញ ថ្មទូរសព្ទប្រើបានតែកន្លះថ្ងៃ៖ថ្មស្មាតហ្វូន គួរតែអាចប្រើបានពេញមួយថ្ងៃ ក្រោយសាកពេញ។ បើអ្នកសម្គាល់ឃើញថា ទូរសព្ទប្រើឆាប់អស់ថ្ម គួរតែប្ដូរថ្មឬទូរសព្ទថ្មី (បើមិនពេញចិត្តឲ្យគេគាស់ទូរសព្ទ)។ មួយវិញទៀត បើទូរសព្ទអ្នកប្រើៗស្រាប់តែរលត់អស់ថ្មមិនទៀងទាត់ មានន័យថាថ្មទូរសព្ទអ្នកដល់អាយុចុងក្រោយហើយ។

អ្នកគួរដឹងថា ថ្មស្មាតហ្វូនបាត់បង់សមត្ថភាពរាល់ពេលអ្នកសាកពី ០ ទៅ ១០០%។ ហើយបើអ្នកសាកមិនបានត្រឹមត្រូវទៀត ប្រហែលជាថ្មនៅកាន់ថាមពលបានមួយឆ្នាំ ឬតិចជាងនេះ។
មិនមាន Space គ្រប់គ្រាន់ក្នុងការរក្សាទុកទិន្នន័យ៖
ស្មាតហ្វូនភាគច្រើនបច្ចុប្បន្ន មាន Storage យ៉ាងតិចណាស់ក៏ ៣២GB ដែរ ដោយសារកំណែទម្រង់ប្រព័ន្ធ ក៏ដូចជាទំហំកម្មវិធី ឬហ្គេមមានទំហំធំ។
ទំហំ Storage ១៦GB មិនអាចធ្វើអ្វីបានច្រើននោះទេ លុះត្រាតែអ្នកមិនធ្វើកំណែទម្រង់ប្រព័ន្ធ ទាញយកកម្មវិធីថ្មី ថតរូប ឬប្រើមុខងារថ្មីមួយចំនួនទៀត។ ដំណោះស្រាយក្រៅពីបន្ថែមមេម៉ូរីកាត (បើអាចបន្ថែមបាន) អ្នកប្រហែលជាត្រូវគិតគូរប្ដូរថ្មី។

អ្នកមិនអាចធ្វើអ្វីបានទាន់ចិត្ត ដោយទូរសព្ទតែងតែយឺត
កង្វះទំហំទំនេររបស់ Storage លើទូរសព្ទក៏អាចធ្វើឲ្យមានដំណើរការយឺត ក្នុងការប្រើប្រាស់កម្មវិធីផ្សេងៗ។ បើកម្មវិធីអ្នកប្រើ ឬ Touchscreen ឧស្សាហ៍ចុចមិនដើរ។ អ្នកគួរគិតគូរផ្លាស់ប្ដូរម៉ូដែលថ្មី។
មុនអ្នកសម្រេចចិត្ត បើអ្នកប្រើ iPhone អ្នកអាចលុបរូបភាពចាស់ៗចោល លុបកម្មវិធីលែងប្រើ និងបិទ Motion Effects ដើម្បីប្រាកដថា វាមិនយឺតដោយសារហេតុផលទាំងនេះ។

អេក្រង់បែក
បើស្មាតហ្វូនអ្នកចាស់ ហើយបែរជាត្រូវធ្លាក់បែកអេក្រង់មើលអ្វីមិនឃើញ ខណៈតម្លៃប្ដូរអេក្រង់ថ្មីថ្លៃ គួរគិតគូរ។

ស្មាតហ្វូនប្រើបច្ចេកវិទ្យាចាស់
ស្មាតហ្វូនរចនាឡើង ដើម្បីជួយសម្រួលការងារប្រចាំថ្ងៃ ដូចជាកាមេរ៉ាជាដើម ហើយម៉ូដែលថ្មីៗ បានបំពាក់បច្ចេកវិទ្យាចុងក្រោយកម្រិតខ្ពស់ និងមុខងារគួរឲ្យចាប់អារម្មណ៍។ តែការផ្លាស់ប្ដូរស្មាតហ្វូនថ្មី ជាជម្រើសបើអ្នកពេញចិត្តចង់សាកប្រើបច្ចេកវិទ្យាថ្មីៗ។

អ្នកមិនចូលចិត្ត ទូរសព្ទអ្នកកំពុងប្រើ
ឧបសគ្គមួយធំបំផុត ក្នុងការផ្លាស់ប្ដូរទូរសព្ទថ្មី គឺអ្នកអស់អារម្មណ៍ទូរសព្ទកំពុងកាន់រាល់ថ្ងៃ។ អ្នកអាចសិក្សាពីតម្លៃជាមួយទូរសព្ទកំពុងប្រើ មានគម្លាតឆ្ងាយប៉ុណ្ណា ដែលត្រូវការចាយបន្ថែម៕

សម្រួលអត្ថបទដោយ៖Jutiper
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ