មកស្គាល់ការងានិងរចំណូលខ្ពស់បំផុត នៅ Google!!
Google មានប្រតិបត្តិការច្រើនជាងត្រឹមការសរសេរកូដបង្កើតកម្មវិធី ហើយមានតម្រូវការហ៊ានចំណាយថវិកាខ្ពស់លើធនធានមនុស្សសម្រាប់បំពេញចន្លោះរបស់ Google។ នេះផ្អែកលើទិន្នន័យប្រាក់ខែប្រចាំឆ្នាំជាមធ្យមទាញចេញពី Glassdoor។

១- អ្នកគ្រប់គ្រងជាន់ខ្ពស់ការលក់ និងប្រតិបត្តិការលើ Onlin៖ទទួលបាន ១៦៥ ៥៩៦ ដុល្លារ , ទទួលខុសត្រូវបង្កើតយុទ្ធសាស្ត្រលក់លើ Online និងបង្កើនប្រាក់ចំណូល។

២- អ្នកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់៖ទទួលបាន ១៦៦ ៦៤៧ ដុល្លារ , ទទួលខុសត្រូវ លើការបែកចែកថវិកាផ្នែកពាក់ព័ន្ធលើការចាយវាយនានា។

៣- វិស្វករបង្កើតកម្មវិធីជាន់ខ្ពស់៖ទទួលបាន ១៧១ ២៨៥ ដុល្លារ , ទទួលខុសត្រូវ សរសេរកូដបង្កើតផលិតផលនានា។

៤- អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជាន់ខ្ពស់៖ទទួលបាន ១៧២ ០០០ ដុល្លារ ;ទទួលខុសត្រូវ លើគម្រោងនានាទាក់ទងនឹង Machine learning និង Artificial intelligence ជួយដល់កម្មវិធី និងសេវាកម្មរបស់ Google កាន់តែវ័យឆ្លាត។

៥–អ្នកគ្រប់គ្រងយុទ្ធសាស្ត្រលក់៖ទទួលបាន ១៧៣ ០៧៧ ដុល្លារ,ទទួលខុសត្រូវ ស្វែងរកវិធីល្អបំផុតក្នុងការលក់ផលិតផល និងសេវាកម្ម ដល់អតិថិជន។

៦) អ្នកគ្រប់គ្រងបច្ចេកទេសកម្មវិធីជាន់ខ្ពស់៖ទទួលបាន ១៧៤ ៥០០ ដុល្លារ,ទទួលខុសត្រូវ ដឹកនាំគម្រោងនានា រួមទាំងគ្រប់គ្រងលើកាលវិភាគរបស់គម្រោង កំណត់ហានិភ័យនានាដែលពាក់ព័ន្ធ។

៧) បុគ្គលិកអ្នករចនាបែបបទប្រើប្រាស់ (User Experience)៖ទទួលបាន ១៨៤ ៧២០ ដុល្លារ;ទទួលខុសត្រូវ រចនាបែបបទប្រើប្រាស់ នៅពីក្រោយផលិតផលនានា ធានាភាពងាយស្រួលដល់ការប្រើប្រាស់។

៨) អ្នកគ្រប់គ្រងផលិតផល៖ទទួលបាន ១៨៥ ០០០ ដុល្លារ ;ទទួលខុសត្រូវ ដឹកនាំគម្រោងនានា ដោះស្រាយបញ្ហាលើផលិតផលក្រុមហ៊ុន និងរក្សាគ្រប់គ្នានៅលើទូកតែមួយ។

៩) អ្នកគ្រប់គ្រងវិស្វកម្ម៖ទទួលបាន ១៩២ ០០០ដុល្លារ;ទទួលខុសត្រូវ ដឹកនាំក្រុមវិស្វករ ក្នុងការអភិវឌ្ឍន៍ សាកល្បង និងបង្កើតផលិតផលថ្មី ព្រមទាំងពង្រឹងផលិតផលមានស្រាប់។

១០) បុគ្គលិកវិស្វករកម្មវិធី៖ទទួលបាន ២០០ ៩២៣ ដុល្លារ;ទទួលខុសត្រូវ ដោះស្រាយបញ្ហាស្មុគស្មាញនានារបស់ប្រព័ន្ធ។

១១) អ្នកគ្រប់គ្រងផលិតផលជាន់ខ្ពស់៖ទទួលបាន ២០១ ៦០០ ដុល្លារ;ទទួលខុសត្រូវ ជួយដឹកនាំក្រុមវិស្វករ សម្រេចគោលដៅនានា។

១២) អ្នកគ្រប់គ្រងវិស្វករកម្មវិធីជាន់ខ្ពស់៖ទទួលបាន ២០៥ ២៩០ ដុល្លារ;ទទួលខុសត្រូវ ដឹកនាំក្រុមការងារសរសេរកូដ មានចំណេះដឹង និងបទពិសោធន៍ច្រើនលើការសរសេរកូដ។

១៣) នាយកទីផ្សារ៖ទទួលបាន ២៣៤ ៧៤១ ដុល្លារ;ទទួលខុសត្រូវ ផ្ដល់ពាក្យ ឬឃ្លាល្អៗ ពីអ្វី Google បានផ្ដល់ឲ្យ ពេលធ្វើបទបង្ហាញ ផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ និងចំណុចនានាពេលចែកចាយដល់អ្នកប្រើប្រាស់។

១៤) បុគ្គលិកវិស្វករកម្មវិធីជាន់ខ្ពស់៖ទទួលបាន ២៤២ ៥០០ ដុល្លារ;ទទួលខុសត្រូវ ដឹកនាំផ្នែកបច្ចេកទេស ក្នុងផ្នែកពាក់ព័ន្ធដូចជា YouTube ឬ AdWords។

១៥ នាយក៖ទទួលបាន ២៤៧ ៥០០ ដុល្លារ;ទទួលខុសត្រូវ ពាំនាំជំនាញដឹកនាំមានប្រសិទ្ធភាព ទៅក្រុមហ៊ុន ក្នុងការដឹកនាំ និងគ្រប់គ្រងក្រុមការងារ ដើម្បីឲ្យគ្រប់គ្នាស្ថិតលើគោលដៅតែមួយ។

១៦) អ្នកគ្រប់គ្រងក្រុមផលិតផល៖ទទួលបាន ២៥៣ ៩០៥ ដុល្លារ;ទទួលខុសត្រូវ តម្រង់ទិសរាល់គម្រោងរបស់ Google។

១៧) នាយកវិស្វកម្ម៖ ទទួលបាន ២៨៣ ៥៩១ ដុល្លារ ,ទទួលខុសត្រូវ ត្រួតពិនិត្យ និងដឹកនាំរាល់ផ្នែកវិស្វកម្មក្នុងក្រុមហ៊ុន ដែលតម្រូវមានបទពិសោធន៍ ១០ លើផ្នែកពាក់ព័ន្ធ៕

សម្រួលអត្ថបទដោយ៖Jupiter
ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ