លិចនាវាកម្សាន្តនៅជិតកោះស៊ូម៉ាត្រា បាត់មនុស្សជាង190នាក់….!

919 Views
June 20, 2018

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃច័ន្ទទី18មុននេះ យ៉ាងហោចណាស់មានមនុស្សជាង190បានបាត់ខ្លួនបន្ទាប់ពីមាវាទេសចរណ៍បានលិចនៅជិតកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ ប្រភពពីប៉ូលីសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ជនរងគ្រោះច្រើនរយនាក់បានជាប់ក្នុងនាវាមិនអាចនៅក្នុងនាវា មិនអាចចេញមកបានហើយប៉ូលីសបញ្ញាក់ទៀតថា ជនរងគ្រោះដែលបាត់ខ្លួនក្នុងនាវានៅមានសង្ឃឹមរស់តិចណាស។

ប្រភពបន្តទៀតថា ក្រោយពេលអាកាសធាតុមិនល្អនិងជួបព្យុះមួយបានបក់បោកនាវាកម្សាន្តនេះអោយលិចនៅ​ ទន្លេ Toba ជិតកោះស៊ូម៉ាត្រា។ប៉ុន្មានម៉ោងក្រោយពេលលិចនាវា ពួកក្រុមជួយសង្រោះបានរកឃើញជនរងគ្រោះប្រមាណ18នាក់ ក្នុងនោះកូនក្មេង3នាក់។ហើយជារឿងអកុសល្យ អ្នកលក់សំបុត្រទូកមិនបានកត់ឈ្មោះជនរងគ្រោះ ដូចនេះប៉ូលីសពិបាកកំណត់អត្តសញ្ញាណអ្នកដែលបាត់ខ្លួន។រហូតមកដល់ថ្ងៃពុធនេះអ្នកដែលបាត់ក្រុមគ្រួសារបានមករង់ចាំដំណឹងពីប៉ូលីស តែពុំទាន់រកឃើញសពជនរងគ្រោះអស់នៅឡើយទេ។

 

Cr: bbc

Facebook Comment